
11 February 2026
ហេតុអ្វីកម្ពុជាបន្តជាប់ឈ្មោះជាប្រទេសមួយដែលមានអំពើពុករលួយខ្លាំង?
ព្រឹត្តិការណ៍កម្ពុជាប្រចាំថ្ងៃ
About
នៅក្នុងរបាយការណ៍ប្រចាំឆ្នាំ ២០២៥ ស្តីពីស្ថានភាពអំពើពុករលួយ និងការគោរពលទ្ធិប្រជាធិបតេយ្យក្នុងលោក ដែលចេញផ្សាយនាថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦ អង្គការតម្លាភាពអន្តរជាតិហៅកាត់ CPI បានដាក់ចំណាត់ថ្នាក់ប្រទេសកម្ពុជានៅលេខរៀងទី១៦៣ ក្នុងចំណោមប្រទេសចំនួន ១៨២។ ចំណាត់ថ្នាក់ក្នុងឆ្នាំ២០២៥ បានបង្ហាញថា ស្ថានភាពអំពើពុករលួយនៅកម្ពុជាបានធ្លាក់ដុនដាបខ្លាំងជាងឆ្នាំ២០២៤ ដែលកម្ពុជាឈរនៅលេខរៀងទី១៥៨ ក្នុងចំណោម ១៨០ប្រទេស។ អ្នកតាមដានសង្គមនានាបានទទួលស្គាល់ថា ប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍មួយនេះ នៅតែបន្តរួមរឹតដោយអំពើពុករលួយ ជាពិសេសការចាក់ឫសយ៉ាងជ្រៅនៃបក្សពួកនិយមទៅក្នុងស្ថាប័នសាធារណៈ។ តែរដ្ឋាភិបាលបានច្រានចោលរបាយការណ៍របស់ CPI និងបានបង្ហាញពីការប្រឹងប្រែងរបស់ខ្លួនក្នុងការលុបបំបាត់អំពើពុករលួយ។