Skip to content
zeno
Create a Station
Explore
Religious
Music
News
Podcasts
Bible
By Genre
By Location
By Language
Download App
Opens in a new window
Toggle Sidebar
zeno
RFI ខេមរភាសា / Khmer
ព្រឹត្តិការណ៍កម្ពុជាប្រចាំថ្ងៃ
News & Politics
Khmer
រៀងរាល់ថ្ងៃ ពីថ្ងៃចន្ទ ដល់ថ្ងៃអាទិត្យ យើងនឹងលើកយកព្រឹត្តិការណ៍ក្តៅគគុកជាងគេបង្អស់មួយ នៅកម្ពុជា មកពន្យល់ ដោយមានអន្តរាគមន៍ពីឥស្សរជននយោបាយ អ្នកជំនាញ ឬមន្រ្តីសង្គមស៊ីវិល។
Website
Episodes
Episodes
24
11 August 2026
បើការតវ៉ាតាមការទូតមិនអាចបញ្ឈប់ទង្វើឈ្លានពានរបស់ថៃ តើកម្ពុជាអាចមានផ្លូវអ្វីផ្សេងទៀតដែរឬទេ?
កម្ពុជាតាមរយៈក្រសួងការបរទេសនៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ បានចេញលិខិតតវ៉ាសាជាថ្មីទៀត បន្ទាប់ពីយោធាថៃបានសាងសង់លេណដ្ឋានថ្មីរបស់ខ្លួនរំលោភចូលទឹកដីកម្ពុជា នៅច្រកទ្វារអន្តរជាតិថ្មដា ក្នុងខេត្តពោធិ៍សាត់ កាលពីថ្ងៃទី៦ ខែសីហា និងការប្រកាសភ្ជាប់អគ្គិសនីរបស់ថៃទៅកាន់ប្រាសាទតាក្របី និងភ្នំ៣៣៣ កាលពីថ្ងៃទី៧ខែ សីហា។ អ្នកជំនាញកិច្ចការអន្តរជាតិខ្លះយល់ថា ការចេញកំណត់ទូតតវ៉ា...
15 min
10 August 2026
តើយុវជនគួរជ្រើសរើសមុខជំនាញអ្វី ក្រោយពីដឹងលទ្ធផលប្រឡងបាក់ឌុប?
នៅឆ្នាំ២០២៦នេះមានបេក្ខជនប្រឡងបាក់ឌុបជាង១៥ម៉ឺន១ពាន់នាក់ ពោលគឺកើនឡើងជាងឆ្នាំ២០២៥ដែលមានបេក្ខជន ជាង១៤ម៉ឺន៦ពាន់នាក់។ នៅឆ្នាំ២០២៦នេះ មានបេក្ខជនថ្នាក់វិទ្យាសាស្ត្រ ប្រមាណតែ២៨ភាគរយប៉ុណ្ណោះ ខណៈបេក្ខជនថ្នាក់វិទ្យាសាស្ត្រសង្គម មានរហូតដល់ទៅ៧២ភាគរយ។ ទោះបីជាជាប់ ឬធ្លាក់បាក់ឌុប តើយុវជនខ្មែរគួរជ្រើសរើសមុខជំនាញអ្វី ដើម្បីកសាងអនាគតខ្លួនឯង និងក្លាយជាខឿនសេដ្ឋកិច្ចរបស់ប្រទេសជាតិ?
10 min
08 August 2026
ហេតុអ្វីថៃប្រតិកម្មនឹងរបាយការណ៍របស់ UN ជុំវិញជម្លោះព្រំដែនកម្ពុជា និងថៃ?
អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ ស្តីពីសិទ្ធិមនុស្សនៅកម្ពុជា លោក Tom Andrews នៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៦ បានបញ្ចេញប្រតិកម្មតបនឹងរដ្ឋាភិបាលថៃ។ ថៃដែលចោទលោក Tom Andrews ថាកាន់ជើងកម្ពុជាពាក់ព័ន្ធនឹងជម្លោះព្រំដែនកម្ពុជា-ថៃ។ តែបើតាមអ្នករាយការណ៍ពិសេសរូបនេះ ២ថ្ងៃមុននឹងចេញរបាយការណ៍ លោកក៏បានផ្ញើសេចក្តីព្រាងរបាយការណ៍ពាក់ព័ន្ធនឹងជម្លោះព្រំដែនកម្ពុជា-ថៃទៅរដ្ឋាភិបាលថៃដែរ...
12 min
07 August 2026
តើកម្ពុជាគួរពង្រីកការលើកលែងទិដ្ឋាការសម្រាប់ភ្ញៀវទេសចរមកពីប្រទេសផ្សេងក្រៅពីចិនដែរ ឬទេ?
ថ្មីៗនេះ សភាពាណិជ្ជកម្មអឺរ៉ុបប្រចាំកម្ពុជាបានផ្តល់អនុសាសន៍ឱ្យកម្ពុជាធ្វើកំណែទម្រង់គោលនយោបាយទិដ្ឋាការដោយបន្ថែមការលើកលែងទិដ្ឋាការទៅលើប្រទេសរីកចម្រើននៅតំបន់អឺរ៉ុប សហរដ្ឋអាមេរិក ជប៉ុន និងបណ្តាប្រទេសផ្សេងទៀតដើម្បីជួយផ្តល់សន្ទុះវិស័យទេសចរណ៍ឡើងវិញ។ គួរជម្រាបជូនថា រដ្ឋាភិបាលកម្ពុជាបាន និងកំពុងអនុវត្តការលើកលែងទិដ្ឋាការសាកល្បងរយៈពេល ៤ខែពីពាក់កណ្តាលខែមិថុនាដល់ពាក់កណ្តាលខែតុលា ឆ្នាំ២០២៦ សម្រាប់ពលរដ្ឋចិន។...
13 min
06 August 2026
អ្វីទៅជាតុល្យការនៃការដឹកនាំរបស់លោក ហ៊ុន ម៉ាណែត ក្នុងរយៈពេល ៣ឆ្នាំ កន្លងទៅ?
ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៦ គឺជាខួប ៣ឆ្នាំ នៃការឡើងដឹកនាំរដ្ឋាភិបាលអាណត្តិទី៧ របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត។ ការដឹកនាំរបស់ លោក ហ៊ុន ម៉ាណែត ក្នុងរយៈពេល ៣ឆ្នាំ កន្លងទៅត្រូវបានអ្នកជំនាញផ្នែកនយោបាយ និងសង្គម កត់សម្គាល់ឃើញផ្សេងៗគ្នា។ អ្នកខ្លះបានលើកសរសើរពីការខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាល ទោះក្នុងកាលៈទេសៈ ដែលកម្ពុជារួមរឹតដោយវិបត្តិច្រើនក៏ដោយ...
15 min
05 August 2026
តើការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកឡើងវិញអាចកាត់បន្ថយកំណើនគ្រោះថ្នាក់ចរាចរណ៍បានដែរ ឬទេ?
ប្រមុខរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន ម៉ាណែត បានឯកភាពឱ្យអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកឡើងវិញចាប់ពីដើមខែកញ្ញា ឆ្នាំ២០២៦ នៅក្នុងភូមិសាស្ត្ររាជធានី ខេត្តចំនួន ៥។ ការសម្រេចរបស់លោក ហ៊ុន ម៉ាណែតដូចនេះធ្វើឡើង ក្រោយមានការស្នើសុំពីរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ លោក ស សុខាកាលពីថ្ងៃទី៣០ ខែកក្កដាកន្លងទៅថ្មីៗនេះ។ អ្នកវិភាគសង្គមសាទរចំពោះការរឹតបន្តឹង និងការដាក់ឲ្យអនុវត្តឡើងវិញនូវច្បាប់ចរាចរណ៍ផ្លូវគោកនៅក្នុងភូមិសាស្ត្ររាជធានី...
13 min
04 August 2026
តើរឿងរ៉ាវរវាងអ្នកជំនួញ ជឹម សុខ និងមេប៉ូលិសខេត្តព្រៃវែង ឆ្លុះបញ្ចាំងអ្វីខ្លះរបស់អ្នករកស៊ីនៅកម្ពុជា?
ឧកញ៉ា ជឹម សុខ ដែលជាឈ្មួញនាំសត្វគោទៅវៀតណាមបានដាក់ពាក្យបណ្តឹងទៅក្រសួងមហាផ្ទៃកាលពីថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៦។ នៅក្នុងបណ្តឹង លោក ជឹម សុខ បានស្នើឲ្យផ្អាកការងាររបស់ លោក ឈឿន ប៊ុនឆន និងលោក ឡេង ពៅ ដែលជាស្នងការ និងស្នងការរងនគរបាលខេត្តព្រៃវែង ក្រោមហេតុផលថា មេប៉ូលិសខេត្តទាំងពីររូបនេះបានជំរិតទារប្រាក់ ១ម៉ឺនដុល្លារក្នុងមួយខែ ជាថ្នូរនឹងការសម្រួលដល់ការនាំចេញសត្វគោទៅលក់នៅវៀតណាម។ តើរឿងរ៉ាវរវាងអ្នកជំនួញ ជឹម សុខ...
9 min
03 August 2026
តើកម្ពុជាគួរធ្វើអ្វីខ្លះដើម្បីពង្រឹងការគ្រប់គ្រងសំណល់គ្រោះថ្នាក់ដល់បរិស្ថាន និងសុខភាពសាធារណៈ?
នៅថ្ងៃទី២ សីហា ឆ្នាំ២០២៦ ក្រសួងបរិស្ថានបានស្នើឲ្យអភិបាលរាជធានី ខេត្ត ចាត់វិធានការផ្លូវច្បាប់លើការនាំចូលសំណល់អាគុយ សំណល់បរិក្ខារអគ្គិសនី និងគ្រឿងអេឡិចត្រូនិក។ សំណល់ទាំងនេះអាចបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពសាធារណៈ និងបរិស្ថាន។ អ្នកជំនាញផ្នែកបរិស្ថាន និងសុខភាពសាធារណៈបានសម្តែងការគាំទ្រចំពោះចំណាត់ការរបស់ក្រសួងបរិស្ថាន។ តែទន្ទឹមគ្នានេះ...
12 min
01 August 2026
តើរបាយការណ៍របស់លោក ថម អែនឌ្រូស ឆ្លុះបញ្ចាំងយ៉ាងណាពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា?
អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិផ្នែកសិទ្ធិមនុស្សប្រចាំកម្ពុជា លោក ថម អែនឌ្រូស បានបិទបញ្ចប់ទស្សនកិច្ចនៅកម្ពុជា នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦។ ក្នុងពេលបំពេញទស្សនកិច្ចរយៈពេល១២ថ្ងៃនៅកម្ពុជា លោក ថម អែនឌ្រូស បានបង្ហាញក្តីបារម្ភទាក់ទងនឹងសិទ្ធិមនុស្សនៅកម្ពុជា ពិសេសសេរីភាពបញ្ចេញមតិ និងសេរីភាពសមាគម បញ្ហាជម្លោះព្រំដែនខ្មែរ-ថៃ និងឧក្រិដ្ឋកម្មឆបោកតាមអនឡាញ។ តើរបាយការណ៍របស់លោក ថម អែនឌ្រូស...
10 min
31 July 2026
តើរដ្ឋាភិបាលចាំបាច់ត្រូវធ្វើកំណែទម្រង់ប្រព័ន្ធច្បាប់ ឬត្រឹមតែពង្រឹងការអនុវត្តច្បាប់?
គ្រោះថ្នាក់ចរាចរណ៍បុកស្លាប់អ្នកដទៃ និងគេសវេសមិនទទួលខុសត្រូវដែលបង្កឡើងដោយបុគ្គលអ្នកមានទ្រព្យសម្បត្តិ និងអ្នកមានអំណាចនៅបន្តកើតឡើងជាបន្តបន្ទាប់។ សោកនាដកម្មនេះបានបញ្ឆេះកំហឹងរបស់ពលរដ្ឋ និងបានទាមទារឱ្យមានការដាក់ទោសជនបង្កឱ្យបានធ្ងន់ធ្ងរដោយគ្មានការលើកលែង។ តែពលរដ្ឋមួយចំនួននៅតែមើលឃើញពីការអនុវត្តច្បាប់ដែលមានស្តង់ដារពីររវាងពលរដ្ឋសាមញ្ញ និងអ្នកមានទ្រព្យសម្បតិច្រើន ឬអ្នកមានអំណាច។ អ្នកវិភាគសង្គមកត់សម្គាល់ថា...
15 min