ការឃាត់ខ្លួនមន្ត្រីដែលលួចសម្ភារៈនៅកាស៊ីណូព្រែកចាកឆ្លុះបញ្ចាំងអ្វីខ្លះពីវិន័យសមត្ថកិច្ច?
31 May 2026

ការឃាត់ខ្លួនមន្ត្រីដែលលួចសម្ភារៈនៅកាស៊ីណូព្រែកចាកឆ្លុះបញ្ចាំងអ្វីខ្លះពីវិន័យសមត្ថកិច្ច?

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

About

ស្នងការនគបាលខេត្តកំពត បានបញ្ជាក់នៅថ្ងៃទី៣០​ខែឧសភាថា ត្រូវតែអនុវត្តច្បាប់ដោយស្មើភាពគ្នា និងមានតម្លាភាពចំពោះសមត្ថកិច្ចដែលបានធ្វើខុស។ ការបញ្ជាក់បែបនេះ គឺបន្ទាប់ពីមន្ត្រីនគរបាល និង​មន្ត្រីកងរាជអាវុធហត្ថសរុប ៣២នាក់ត្រូវបានឃាត់ខ្លួនពាក់ពន្ធ័ការចូលលួចសម្ភារៈក្នុងទីតាំងបិតសៀលនៅកាស៊ីណូព្រែកចាក ក្នុងខេត្តកំពត ជាប់ព្រំដែនវៀតណាម កាលពីពេលថ្មីៗនេះ។ បើតាម​ស្នងការនគរបាលខេត្តកំពត មន្ត្រីដែលបានប្រព្រឹត្តកំហុសទាំងនោះត្រូវបានកសាងសំណុំរឿងបញ្ជូនទៅតុលាការរួចហើយ។ តើករណីនេះ បានឆ្លុះបញ្ចាំងយ៉ាងណាពីការអនុវត្តតួនាទីរបស់មន្ត្រីសមត្ថកិច្ចមួយចំនួននៅកម្ពុជា?