
19 February 2026
តើកម្ពុជាគួរប្រកាន់យកគោលនយោបាយការបរទេសបែបណានៅក្នុងបរិបទជម្លោះព្រំដែនជាមួយថៃ?
ព្រឹត្តិការណ៍កម្ពុជាប្រចាំថ្ងៃ
About
ទីភ្នាក់ងារព័ត៌មានអង់គ្លេស Reuters និងសារព័ត៌មានកូរ៉េ Chosun បានចុះផ្សាយផ្ទួនៗគ្នាដោយកត់សម្គាល់ឃើញថា កម្ពុជាកំពុងបត់បែនគោលនយោបាយការបរទេសរបស់ខ្លួនដើម្បីស្វែងរកទំនាក់ទំនងល្អឡើងវិញជាមួយអាមេរិក។ បើតាម Chosun កម្ពុជាបានងាករកអាមេរិកដោយសារចិនមិនបានអើពើនឹងកម្ពុជាទាល់តែសោះនៅពេលមានសង្រ្គាមព្រំដែនជាមួយថៃ។ តែនៅក្នុងបទសម្ភាសជាមួយ Reuters លោក ហ៊ុន ម៉ាណែត បានបញ្ជាក់ថា កម្ពុជាមិនជ្រើសអ្នកណាទេរវាងអាមេរិក និងចិន។ អ្នកតាមដានកិច្ចការអន្តរជាតិមើលឃើញថា អ្វីដែលកម្ពុជាកំពុងធ្វើពេលនេះគឺជាការធ្វើពិពធកម្មគោលនយោបាយការបរទេសរបស់ខ្លួននៅក្នុងបរិបទនៃភាពតានតឹងព្រំដែន។ តើកម្ពុជាគួរប្រកាន់យកគោលនយោបាយការបរទេសបែបណានៅក្នុងបរិបទជម្លោះព្រំដែនជាមួយថៃ?