Skip to content
Opens in a new window
អ្វីទៅជាដំណោះស្រាយក្នុងការរំដោះ​ចិញ្ចើមផ្លូវក្នុង​ទីក្រុង​ភ្នំពេញ?
27 August 2026

អ្វីទៅជាដំណោះស្រាយក្នុងការរំដោះ​ចិញ្ចើមផ្លូវក្នុង​ទីក្រុង​ភ្នំពេញ?

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

About

ខ្វះចិញ្ចើមផ្លូវសម្រាប់អ្នកថ្មើរជើង នៅក្នុងរាជធានីភ្នំពេញ នៅតែជាបញ្ហាចំពោះមុខ នោះបើទោះបីជាអាជ្ញាធរធ្លាប់បាន​អះអាង​ពី​ការចុះ រៀបចំ​សណ្តាប់​ធ្នាប់​កន្លងមកក៏ដោយ។ ជារឿយៗ ពលរដ្ឋមួយចំនួន​ក្នុងទីក្រុង​ភ្នំពេញ​បានត្អូញត្អែរ រអ៊ូរទាំពីភាពរញ៉េរញ៉ៃ នៅតាមចិញ្ចើមផ្លូវ ដោយសារតែខ្សែផ្លូវដើរ​សម្រាប់អ្នកថ្មើរជើង បានប្រែក្លាយទៅជាទីតាំងធ្វើអាជីវកម្ម ឬជាចំណតយានយន្តជាដើម។ អ្នកតាមដានបញ្ហាសង្គមនានា​ មើលឃើញថា ការបន្ត​ឱ្យ​បាត់សណ្តាប់ធ្នាប់​នៅលើចិញ្ចើមផ្លូវ ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សោភ័ណភាព​ទីក្រុង និងភ្ញៀវទេស​ចរ។ ក្នុង​ន័យ​នេះ អ្នក​ជំនាញ​ស្នើ​ឱ្យ​រដ្ឋ​ពិចារណា​រៀបចំសណ្តាប់​ធ្នាប់ចិញ្ចើមផ្លូវឡើង​វិញ​ និង​អនុវត្ត​ច្បាប់​ប្រកប​ដោយ​តម្លាភាព។ តើអ្វីទៅជាដំណោះស្រាយក្នុងការរំដោះ​ចិញ្ចើមផ្លូវក្នុង​ទីក្រុង​ភ្នំពេញ?