
01 March 2026
តើមានសេណារីយ៉ូអ្វីខ្លះដែលនាំឲ្យមានការស្នើដកសញ្ជាតិខ្មែរពី លោក សម រង្ស៊ី?
ព្រឹត្តិការណ៍កម្ពុជាប្រចាំថ្ងៃ
About
សហភាពអង្គការសង្គមស៊ីវិល ដែលស្និទ្ធនឹងរដ្ឋាភិបាល បានដាក់ញត្តិទៅ លោក ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦ ដើម្បីស្នើឲ្យដកសញ្ជាតិខ្មែរពីមេដឹកនាំនយោបាយជំទាស់លោក សម រង្ស៊ី។ ការទាមទារនេះ ធ្វើឡើង ដោយសារតែក្រុមដែលមាននិន្នាការគាំទ្ររដ្ឋាភិបាលកម្ពុជាចោទថា អតីតប្រមុខបក្សប្រឆាំងនៅកម្ពុជា បានបង្កើត «រដ្ឋាភិបាលកម្ពុជាឯករាជ្យ ២៣ តុលា» ដោយគប់គិតជាមួយថៃ ដើម្បីមកប្រឆាំងនឹងរដ្ឋាភិបាលកម្ពុជា។ តែអ្នកនាំពាក្យ «រដ្ឋាភិបាលកម្ពុជាឯករាជ្យ ២៣ តុលា» យល់ថា អ្នកជំទាស់នឹងលោកសម រង្ស៊ី ខ្លាចឥទ្ធិពលរបស់លោក សម រង្ស៊ី នៅលើឆាកអន្តរជាតិ ទើបបានជាពួកគេចេញធ្វើយុទ្ធនាការទាមទារឲ្យដកសញ្ជាតិ លោក សម រង្ស៊ី ដែលជាអតីតប្រធានគណបក្សសង្គ្រោះជាតិ និងជាអតីតដៃគូប្រជែងនយោបាយដ៏ស្រួចស្រាល់របស់អតីតនាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន។