02 September 2026
តើកម្ពុជាចាំបាច់ត្រូវតែលើកពីបញ្ហាជម្លោះព្រំដែនខ្មែរ-ថៃនៅរាល់វេទិកាហ្វ្រង់កូហ្វូនី?
ព្រឹត្តិការណ៍កម្ពុជាប្រចាំថ្ងៃ
About
ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសបារាំង លោក លុយ ដាវីដ បានសរសេរនៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦នេះថា ឯកអគ្គរាជទូតផ្ទះលេខ២(ថៃ) បានព្យាយាមឲ្យឯកអគ្គរដ្ឋទូតប្រទេសទី៣មួយ មកបញ្ចុះបញ្ជូលលោក កុំឲ្យលើកនិយាយពីបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ នៅក្នុងវេទិកាហ្វ្រង់កូហ្វូនី។ នៅក្រោយការបង្ហោះសារយ៉ាងដូច្នេះរបស់ឯកអគ្គរាជទូតកម្ពុជានៅលើបណ្តាញសង្គម អ្នកតាមដាននយោបាយ និងជម្លោះខ្មែរ-ថៃនានា បានមើលឃើញពីភាពចាំបាច់ដែលកម្ពុជាត្រូវតែឆ្លៀតលើកឡើងពីជម្លោះព្រំដែនខ្មែរ-ថៃ នៅរាល់វេទិកាហ្វ្រង់កូហ្វូនី និងវេទិកាអន្តរជាតិផ្សេងៗទៀត។