About
នៅថ្ងៃទី២៧សីហា លោក ឆៃ ស៊ីណារិទ្ធ ប្រធានលេខាធិការដ្ឋាននៃគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា បានអះអាងនៅមុខបណ្តាតំណាងអង្គទូតបរទេស ថា ប្រទេសកម្ពុជាលែងមានមជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាតទៅទៀតហើយ។ ការបញ្ជាក់នេះ ធ្វើឡើងនៅមុនពេលដែលកម្ពុជាត្រៀមរៀបចំសន្និសីទអន្តរជាតិមួយ ស្តីពីយុទ្ធនាការបង្រ្កាបឧក្រិដ្ឋកម្មឆបោកអនឡាញ នាចុងខែកញ្ញាខាងមុខនេះ។ អ្នកតាមដានសង្គម ទទួលស្គាល់ពីចំណាត់ការរបស់រដ្ឋាភិបាលលើយុទ្ធនាការបង្រ្កាបឧក្រិដ្ឋកម្មឆបោកអនឡាញនៅទូទាំងប្រទេស។ តែទន្ទឹមនេះ ពួកគេថា មជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធអនឡាញ នៅមិនទាន់ត្រូវបោសសម្អាត១០០%ឡើយ ដរាបណាមន្ត្រីគ្រាក់ៗ និងអ្នកមានអំណាចដែលពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មនេះ បន្តនៅក្រៅសំណាញ់ច្បាប់។