24 August 2026
តើកម្ពុជាមានវិធីសាស្ត្រណា ដើម្បីរារាំងសកម្មភាពឈ្លានពានរបស់ថៃមកលើទឹកដីរបស់ខ្លួន?
ព្រឹត្តិការណ៍កម្ពុជាប្រចាំថ្ងៃ
About
ភាគីថៃនៅតែបន្តសាងសង់សំណង់ និងហេដ្ឋារចនាសម្ព័ន្ធរឹងមាំនៅលើទឹកដីខ្មែរ ដែលយោធាថៃបានកាន់កាប់នៅក្រោយបទឈប់បាញ់។ ភាគីកម្ពុជាមិនបានរារាំងសកម្មភាពរបស់ភាគីថៃដោយផ្ទាល់ទេ តែជាបន្តបន្ទាប់ក្រសួងការបរទេស និងក្រសួងការពារជាតិកម្ពុជាបានចេញលិខិតតវ៉ា ឲ្យថៃបញ្ឈប់សកម្មភាពខុសច្បាប់ទាំងនេះ។ តែភាគីថៃហាក់នៅតែផ្គើន ដោយពីមួយថ្ងៃទៅមួយថ្ងៃ បានប្រែក្លាយតំបន់ជម្លោះ តាមរយៈការសាងសង់របងថ្ម ជីកប្រឡាយ និងរាយបន្លាលួស នៅលើទឹកដីកម្ពុជា។ តើកម្ពុជាមានវិធីសាស្ត្រណា ដើម្បីរារាំងសកម្មភាពឈ្លានពានរបស់ភាគីថៃបន្តទៀត?