
13 February 2026
ហេតុអ្វីអ្នកសារព័ត៌មានបន្តរងការចាប់ខ្លួនពីសមត្ថកិច្ចនៅពេលរាយការណ៍ពីបញ្ហាសង្គម?
ព្រឹត្តិការណ៍កម្ពុជាប្រចាំថ្ងៃ
About
មានអ្នកសារព័ត៌មានមិនតិចជាង ៥នាក់ទេដែលទើបត្រូវបានសមត្ថកិច្ចចាប់ខ្លួន ក្រោយពីពួកគេចុះធ្វើសេចក្តីរាយការណ៍ និងយកព័ត៌មានពីបញ្ហាសង្គម បទល្មើសឆបោកអនឡាញ និងបញ្ហាជម្លោះព្រំដែនខ្មែរ-ថៃ។ អ្នកសារព័ត៌មានខ្លះទទួលបានការដោះលែងវិញ បន្ទាប់ពីពួកគេបានធ្វើកិច្ចសន្យា និងលុបរូបថត វីដេអូចោល ហើយអ្នកខ្លះទៀតបានរងការចោទប្រកាន់ពីបទញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋ។ សមាគម និងក្លឹបអ្នកសារព័ត៌មានបង្ហាញការខកចិត្ត និងព្រួយបារម្ភខ្លាំងចំពោះសេរីភាពសារព័ត៌មាននៅកម្ពុជា។ តែទន្ទឹមនឹងការព្រួយបារម្ភ សមាគមអ្នកសារព័ត៌មាន រួមទាំងអង្គការសង្គមស៊ីវិលក្នុងស្រុកបានស្តីបន្ទោសសមត្ថកិច្ចដែលមិនយល់ច្បាស់ពីការអនុវត្តច្បាប់ទៅលើអ្នកសារព័ត៌មាន ដោយបានប្រើច្បាប់ព្រហ្មទណ្ឌជំនួសឱ្យច្បាប់ស្តីពីរបបសារព័ត៌មានទៅវិញ។