Skip to content
Opens in a new window
បើការតវ៉ាតាមការទូតមិនអាចបញ្ឈប់ទង្វើឈ្លានពានរបស់ថៃ តើកម្ពុជាអាចមានផ្លូវអ្វីផ្សេងទៀតដែរឬទេ?
11 August 2026

បើការតវ៉ាតាមការទូតមិនអាចបញ្ឈប់ទង្វើឈ្លានពានរបស់ថៃ តើកម្ពុជាអាចមានផ្លូវអ្វីផ្សេងទៀតដែរឬទេ?

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

About

កម្ពុជាតាមរយៈក្រសួងការបរទេសនៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ បានចេញលិខិតតវ៉ាសាជាថ្មីទៀត បន្ទាប់ពីយោធាថៃបានសាងសង់​លេណដ្ឋានថ្មី​របស់ខ្លួន​រំលោភចូលទឹកដី​កម្ពុជា នៅច្រក​ទ្វារអន្តរជាតិ​ថ្មដា ក្នុង​ខេត្ត​ពោធិ៍សាត់ កាលពី​ថ្ងៃ​ទី៦ ខែសីហា និង​ការប្រកាសភ្ជាប់​អគ្គិសនី​របស់ថៃ​ទៅកាន់​ប្រាសាទ​តាក្របី ​និង​ភ្នំ៣៣៣ កាលពីថ្ងៃទី៧​ខែ សីហា។ អ្នកជំនាញ​កិច្ចការ​អន្តរជាតិខ្លះ​យល់​ថា ការចេញកំណត់ទូត​តវ៉ា ជាបន្តបន្ទាប់​របស់​កម្ពុជា​នេះ គឺជា​យុទ្ធសាស្រ្ត​ប្រតិកម្ម​អសកម្ម ពោលជាវិធី​ដែល​ខ្វះ​ប្រសិទ្ធភាព​ទប់ស្កាត់ ឬវិធានការឆ្លើយតប​ជាក់ស្តែង។ តែ​អ្នកជំនាញ​មួយចំនួន​មើលឃើញ​ថា ការចេញកំណត់​ទូត​តវ៉ានេះ ពុំមានន័យថា រដ្ឋាភិបាលកម្ពុជា​គ្មានជម្រើស​នោះឡើយ និងថា នេះគឺជា​មធ្យោបាយការទូតស្របច្បាប់ ដែល​ជួយ​បញ្ជាក់​ជំហរ​របស់​កម្ពុជា ដែល​មិន​ទទួល​ស្គាល់​សកម្មភាពរំលោភឈ្លានពាន​ដោយ​ខុសច្បាប់​របស់​ថៃមកលើ​កម្ពុជា។ ក្នុង​ករណី​ដែល​ការតវ៉ា​តាមការទូតមិនអាចបញ្ឈប់សកម្មភាពរបស់ថៃ តើកម្ពុជាគួរពិចារណាប្រើយន្តការអន្តរជាតិ ឬផ្លូវច្បាប់អ្វីបន្ថែមទៀតដែរឬទេ?