តើ​អាជ្ញាធរ​គួរ​មាន​វិធានការ​អ្វី​ខ្លះ​លើ​បុគ្គល ឬ​ក្រុម​ជិះម៉ូតូ​គ្មាន​សណ្តាប់ធ្នាប់​លើ​ដង​ផ្លូវ?
20 May 2026

តើ​អាជ្ញាធរ​គួរ​មាន​វិធានការ​អ្វី​ខ្លះ​លើ​បុគ្គល ឬ​ក្រុម​ជិះម៉ូតូ​គ្មាន​សណ្តាប់ធ្នាប់​លើ​ដង​ផ្លូវ?

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

About

អ្នកប្រើប្រាស់បណ្តាញសង្គម និងមហាជនជាច្រើនបាននាំគ្នាបញ្ចេញប្រតិកម្មចំពោះភាពអនាធិបតេយ្យតាមដងផ្លូវដែលបង្កឡើងដោយក្រុមម៉ូតូធំ តាមរយៈការជិះបង្ហោះ និងវ៉ាជែងមិនគោរពច្បាប់ចរាចរណ៍។ ទន្ទឹមគ្នានេះ ពលរដ្ឋថែមទាំងបានរិះគន់អាជ្ញាធរដែលមិនព្រមចាត់វិធានការលើក្រុមម៉ូតូធំទាំងនោះ ដូចដែលបានអនុវត្តទៅលើក្រុមក្មេងទំនើង។ អ្នកសិក្សាស្រាវជ្រាវសង្គមក៏យល់ឃើញដូច្នេះដែរ និងទទូចឱ្យសមត្ថកិច្ចចាត់វិធានការឱ្យបានម៉ឺងម៉ាត់ និងតម្លាភាព។ តើអាជ្ញាធរគួរមានវិធានការអ្វីខ្លះលើបុគ្គល ឬក្រុមជិះម៉ូតូគ្មានសណ្តាប់ធ្នាប់លើដងផ្លូវ?