
15 May 2026
តើកំណែទម្រង់ក្នុងរូបភាព « ក្បាលតូច ខ្លួនធំ » អាចបង្កើនប្រសិទ្ធភាពក្នុងវិស័យការពារជាតិបានកម្រិតណា?
ព្រឹត្តិការណ៍កម្ពុជាប្រចាំថ្ងៃ
About
នាយករដ្ឋមន្ត្រី លោក ហ៊ុន ម៉ាណែត បានប្រកាសនៅក្នុងពិធីអបអរសាទរខួបលើកទី១៩ ទិវាអតីតយុទ្ធជន និងនិវត្តជនកម្ពុជានាព្រឹកថ្ងៃទី១៥ ឧសភានេះថា រដ្ឋាភិបាលនឹងធ្វើកំណែទម្រង់ក្រសួងការពារជាតិដោយគ្រោងលុបចោលនាយកដ្ឋាន និងកាត់ការិយាល័យខ្លះដើម្បីពង្រឹងសមត្ថភាពកងកម្លាំងនៅថ្នាក់ក្រោម។ អ្វីដែលលោក ហ៊ុន ម៉ាណែតចង់បាន គឺធ្វើយ៉ាងណាឱ្យវិស័យការពារជាតិមានក្បាលតូច ខ្លួនធំ។ អ្នកឃ្លាំមើលការវិវត្តសង្គមសាទរចំពោះកំណែទម្រង់នេះ តែក៏បានទទូចឱ្យរដ្ឋាភិបាលវះកាត់មន្ត្រីគ្រាប់ល្ពៅ និងអំពើពុករលួយជាប្រព័ន្ធ រួមទាំងត្រូវបង្កើនការយកចិត្តទុកដាក់ឱ្យបានខ្ពស់ចំពោះកងទ័ពជួរមុខ។ តើកំណែទម្រង់ក្នុងរូបភាព « ក្បាលតូច ខ្លួនធំ » អាចបង្កើនប្រសិទ្ធភាពក្នុងវិស័យការពារជាតិបានកម្រិតណា?