
22 May 2026
តើការប្រើទណ្ឌិតក្មេងទំនើងឱ្យជួយការងារកងទ័ពផ្តល់ប្រយោជន៍អ្វីខ្លះដល់សង្គមជាតិ?
ព្រឹត្តិការណ៍កម្ពុជាប្រចាំថ្ងៃ
About
នៅថ្ងៃទី២១ ឧសភា អគ្គនាយកដ្ឋានពន្ធនាគារបានសម្រេចផ្ទេរអ្នកទោសជាក្មេងទំនើងជិត ៨០០នាក់ពីបណ្តាមណ្ឌលអប់រំកែប្រែ និងពន្ធនាគាររាជធានី ខេត្តមួយចំនួនទៅអនុវត្តទោសបន្តនៅមណ្ឌលអប់រំ កែប្រែខេត្តពោធិ៍សាត់ និងឧត្តរមានជ័យ។ ការផ្ទេរលើកដំបូងនេះមានគោលបំណងបង្កើនការអប់រំកែប្រែស្តារនីតិសម្បទារបស់អ្នកទោសជាក្មេងទំនើង តាមរយៈការបណ្តុះបណ្តាលជំនាញកសិកម្ម និងជំនាញសំណង់ដែលជួយគាំទ្រដល់កងកម្លាំងជួរមុខ។ អ្នកតាមដានសង្គមរំពឹងថា វិធានការមួយនេះនឹងជួយកែប្រែក្មេងទំនើងឱ្យក្លាយជាធនធានដ៏ល្អសម្រាប់សង្គមជាតិ តែក៏បានស្នើឱ្យមន្ត្រីតាមពន្ធនាគារជៀសវាងការអនុវត្តទោសដែលរំលោភពលកម្មកុមារ និងសិទ្ធិរបស់ជនជាប់ទោស។ តើការប្រើទណ្ឌិតក្មេងទំនើងឱ្យជួយការងារកងទ័ពផ្តល់ប្រយោជន៍អ្វីខ្លះដល់ជាតិ?