zeno
Create a Station
Explore
Religious
Music
News
Podcasts
Bible
By Genre
By Location
By Language
Download App
Toggle Sidebar
zeno
RFI ខេមរភាសា / Khmer
ព្រឹត្តិការណ៍កម្ពុជាប្រចាំថ្ងៃ
News & Politics
Khmer
រៀងរាល់ថ្ងៃ ពីថ្ងៃចន្ទ ដល់ថ្ងៃអាទិត្យ យើងនឹងលើកយកព្រឹត្តិការណ៍ក្តៅគគុកជាងគេបង្អស់មួយ នៅកម្ពុជា មកពន្យល់ ដោយមានអន្តរាគមន៍ពីឥស្សរជននយោបាយ អ្នកជំនាញ ឬមន្រ្តីសង្គមស៊ីវិល។
Website
Episodes
24
29 March 2026
តើការលុបស្ថាប័នរដ្ឋជិត ៣០ គ្រប់គ្រាន់សម្រាប់កំណែទម្រង់ក្នុងប្រទេសកម្ពុជា?
នៅក្នុងការរៀបចំឡើងវិញរបស់ក្រសួងស្ថាប័នរដ្ឋចំនួន ១៣ នាពេលកន្លងមកនេះ នឹងមានការកាត់បន្ថយ អគ្គនាយកដ្ឋានចំនួន ៣ និងនាយកដ្ឋានចំនួន ២៦។ នេះជាការថ្លែងរបស់ លោក ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ក្នុងពេលបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ នាថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦។ អ្នកតាមដានសង្គមស្វាគមន៍ ការលុបអគ្គនាយកដ្ឋាន និងនាយកដ្ឋានជិត ៣០នេះ...
12 min
28 March 2026
តើការផ្តន្ទាទោសដាក់ពន្ធនាគារ១៤ឆ្នាំ លើអ្នកសារព័ត៌មាន២រូប អាចប៉ះពាល់ដល់សេរីភាពសារព័ត៌មានកម្ពុជា?
សាលាឧទ្ធរណ៍ខេត្តបាត់ដំបង នៅថ្ងៃទី២៦មីនា បានតម្កល់ការសម្រេចរបស់តុលាការសាលាដំបូងខេត្តសៀមរាប ដែលកាត់ទោសឲ្យអ្នកសារព័ត៌មាន២រូប គឺលោក ផន សុភាព និងលោក ភាព ភារ៉ា ឲ្យជាប់ពន្ធនាគារចំនួន ១៤ឆ្នាំ ពីបទផ្តល់ព័ត៌មានឲ្យរដ្ឋបរទេសទាក់ទងនឹងការការពារជាតិ។ បណ្តាអង្គការជាតិ និងអន្តរជាតិ ដែលធ្វើការផ្នែកប្រព័ន្ធផ្សព្វផ្សាយ បានបង្ហាញក្តីបារម្ភកាន់តែខ្លាំង លើការចោទប្រកាន់លើអ្នកសារព័ត៌មានដ៏ធ្ងន់ធ្ងរយ៉ាងដូច្នេះ។...
12 min
27 March 2026
ប្រេងម៉ាស៊ូតឡើងថ្លៃ នឹងធ្វើឲ្យរាំងស្ទះដល់ចរន្តសេដ្ឋកិច្ចរបស់កម្ពុជាប៉ុណ្ណា?
នៅប្រទេសកម្ពុជា ប្រេងម៉ាស៊ូតបានឡើងថ្លៃដល់ ៧ ១០០រៀល ក្នុង១លីត្រ ខណៈប្រេងសាំងធម្មតាមានតម្លៃ ៥ ៤៥០រៀល ក្នុង១លីត្រ។ ប្រេងម៉ាស៊ូតឡើងថ្លៃខ្ពស់មិនធ្លាប់មានដូចនេះធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់វិស័យភស្តុភារកម្ម ព្រោះថារថយន្តធុនធ្ងន់ដែលដឹកទំនិញចេញចូលស្ទើរតែទាំងអស់ប្រើប្រាស់ប្រេងម៉ាស៊ូត។ អ្នកជំនាញសេដ្ឋកិច្ច និងផ្នែកដឹកជញ្ជូននានាមើលឃើញថា តម្លៃប្រេងម៉ាស៊ូតដែលឡើងថ្លៃរហូតជាង ៨០% ធៀបទៅនឹងពេលមុនសង្គ្រាមនៅមជ្ឈិមបូព៌ា...
13 min
26 March 2026
អ្វីទៅជាច្រកចេញសម្រាប់ជម្លោះព្រំដែនខ្មែរ-ថៃ បើ MOU ឆ្នាំ២០០០ ត្រូវបានថៃលុបចោល?
នៅថ្ងៃទី២៦ មីនា រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនបានឆ្លើយតបដោយចាត់ទុកសំណើលុបចោល MOU ឆ្នាំ២០០០ ពីសំណាក់សមាជិកព្រឹទ្ធសភាថៃថាគ្មានមូលដ្ឋានត្រឹមត្រូវ និងផ្ទុយពីច្បាប់អន្តរជាតិ។ គួររម្លឹកជូនថា MOU ឆ្នាំ២០០០ ជាកិច្ចព្រមព្រៀងស្តីពីការវាស់វែង និងខណ្ឌសីមាគោករវាងប្រទេសកម្ពុជា និងថៃ។ អ្នកជំនាញកិច្ចការអន្តរជាតិមើលឃើញថា បើរដ្ឋាភិបាលថៃលុបចោល MOU ជាមួយកម្ពុជាមែន...
14 min
24 March 2026
ហេតុអ្វីពលរដ្ឋរងគ្រោះមួយចំនួនរារែកក្នុងការដាក់ពាក្យបណ្តឹងដើម្បីស្វែងរកយុត្តិធម៌?
របាយការណ៍ឃ្លាំមើលសិទ្ធិមនុស្សប្រចាំឆ្នាំ ២០២៥ របស់សមាគមអាដហុកដែលចេញផ្សាយថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦ បានបង្ហាញថា ៩២% នៃជនរងគ្រោះមិនបានដាក់ពាក្យបណ្តឹងដើម្បីស្វែងរកយុត្តិធម៌ទេ។ បើតាមអាដហុក ការមិនដាក់ពាក្យបណ្តឹងដោយសារតែពួកគេគ្មានទំនុកចិត្តលើសមត្ថកិច្ច ភ័យខ្លាច និងភាពស្មុគស្មាញនៅក្នុងនីតិវិធីរបស់តុលាការកម្ពុជា។ អ្នកតាមសង្គមយល់ស្របតាមរបាយការណ៍របស់អាដហុក និងថា...
9 min
22 March 2026
តើត្រូវធ្វើដូចម្តេចដើម្បីឲ្យមហាជនជឿទុកចិត្តលើសមត្ថកិច្ច នៅក្នុងករណីគ្រោះថ្នាក់ចរាចរណ៍?
ករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងក្នុងខណ្ឌឬស្សីកែវ កាលពីយប់ថ្ងៃទី១៨ មីនា ឆ្នាំ២០២៦ ដែលគេសង្ស័យថា បង្កឡើងដោយអ្នកបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង នៅតែជាកម្មវត្ថុនៃការបន្តជជែកវែកញែកគ្នានៅក្នុងចំណោមមហាជន។ អ្នកប្រើប្រាស់បណ្តាញសង្គមនៅតែបន្តជជែកពីករណីគ្រោះថ្នាក់ចរាចរណ៍មួយនេះ បន្ទាប់ពី ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់នៅថ្ងៃសុក្រទី២០ មីនាថា ជនបង្កគ្រោះថ្នាក់ចរាចរណ៍ គឺជាស្ត្រីដែលជាអ្នកបើកបរ...
12 min
21 March 2026
ការនាំទំនិញថៃចូលកម្ពុជាតាមគោលការណ៍WTO ប៉ះពាល់ដល់ស្មារតីពហិការរបស់ពលរដ្ឋខ្មែរដែរឬទេ?
ឆ្លើយតបទៅនឹងសំណួររបស់ក្រុមអ្នកកាសែតកាលពីពេលថ្មីៗនេះ អភិបាលខេត្តស្ទឹងត្រែង លោក សរ សុពុត្រាបានទទួលស្គាល់ថា ទំនិញរបស់ថៃមួយចំនួននៅតែបន្ត ហូរចូលមកកម្ពុជា តាមច្រកព្រំដែនឡាវ ព្រោះកម្ពុជាជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក(WTO)។ សេដ្ឋកិច្ចវិទូមួយចំនួនយល់ថា ការលើកឡើងរបស់អភិបាលខេត្តស្ទឹងត្រែង អាចប៉ះពាល់ដល់ទឹកចិត្តរបស់ប្រជាពលរដ្ឋ ដែលធ្វើពហិការទំនិញរបស់ថៃ និងខ្លះទៀតថា ការបកស្រាយរបស់អភិបាលខេត្តធ្វើឡើង...
12 min
20 March 2026
ហេតុអ្វីត្រូវរៀបចំកម្មវិធីបុណ្យចូលឆ្នាំថ្មីនៅតាមជំរំជនភៀសសឹក?
ក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជា ឬស.ស.យ.កនឹងរៀបចំពិធីបុណ្យចូលឆ្នាំខ្មែររយៈពេល ៣ថ្ងៃចាប់ពីថ្ងៃទី២៩ ដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ នៅជំរំជនភៀសសឹកក្នុងខេត្តព្រះវិហារ សៀមរាប និងបន្ទាយមានជ័យ។ ការសម្រេចយ៉ាងដូច្នេះត្រូវបានលោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាពន្យល់ថាជាការយកចិត្តទុកដាក់លើពលរដ្ឋភៀសសឹកនៅក្នុងកាលៈទេសៈលំបាក។ អ្នកវិភាគសង្គមខ្លះយល់ថា...
12 min
19 March 2026
អ្នកវិភាគ៖ កម្ពុជាគួរពិចារណាបង្កើតរោងចក្រចម្រាញ់ប្រេងនៅពេលអនាគត
ក្នុងបរិបទនៃសង្រ្គាមនៅមជ្ឈិមបូព៌ា កម្ពុជាកំពុងប្រឈមនឹងវិបត្តិតម្លៃប្រេងឥន្ធនៈឡើងថ្លៃ និងការផ្គត់ផ្គង់ពីទីផ្សារដែលខ្លួនធ្លាប់នាំចូលកន្លងមក។ បច្ចុប្បន្ន និងដើម្បីអាចបន្តបំពេញតម្រូវការរបស់ខ្លួន កម្ពុជាកំពុងស្វែងរកការនាំចូលប្រេងឥន្ធនៈបន្ថែមពីប្រទេសសិង្ហបុរី និងម៉ាឡេស៊ី។ គួរជម្រាបជូនថា កម្ពុជានៅមិន ទាន់មានរោងចក្រចម្រាញ់ប្រេងដោយខ្លួនឯងបាននៅឡើយទេ។ តែក្រុមអ្នកវិភាគយល់ថា...
11 min
17 March 2026
តើរដ្ឋាភិបាលគួរធានាអ្វីខ្លះដើម្បីឱ្យពលរដ្ឋមានទំនុកចិត្តលើប្រព័ន្ធធនាគារ?
ថ្មីៗនេះ អតិថិជនរបស់ធនាគារ APD បាននាំគ្នាសម្រុកទៅដកប្រាក់របស់ខ្លួន ក្រោយមានពាក្យចចាមអារ៉ាមថា ធនាគារមួយនេះអាចប្រឈមនឹងការអាជ្ញាប័ណ្ណដោយសង្ស័យពាក់ព័ន្ធនឹងសកម្មភាពក្លែងបន្លំតាមអនឡាញ។ នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦ ធនាគារ APD បានចេញលិខិតអះអាងថាខ្លួនមិនជាប់ពាក់ព័ន្ធនឹងសកម្មភាពក្លែងបន្លំតាមអនឡាញអ្វីទេ។ ចំណែកធនាគារជាតិកម្ពុជា តាមរយៈអគ្គទេសាភិបាល លោកស្រី ជា សិរី បានបញ្ជាក់ក្នុងថ្ងៃទី១៦ មីនាថា...
9 min