
About
អស់រយៈពេលជាង ២សប្តាហ៍ហើយ ដែលថៃបានបើកការវាយប្រហារមកលើប្រទេសកម្ពុជា នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។ ការវាយប្រហារនេះបង្កឲ្យកងទ័ព និងជនស៊ីវិលបាត់បង់ជីវិត និងរងរបួស ផ្ទះសម្បែង និងហេដ្ឋារចនាសម្ព័ន្ធត្រូវបានបំផ្លាញ រួមនឹងជំរុញឲ្យមានជនភៀសសឹកយ៉ាងច្រើនសន្ធឹកសន្ធាប់។ នៅក្នុងកិច្ចសម្ភាសជាមួយវិទ្យុបារាំង RFI នាថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥នេះ លោក គឹម រតនា នាយកប្រតិបត្តិអង្គការការីតាសកម្ពុជា (Caritas Cambodia) បានថ្លែងថា អង្គការរបស់លោក កំពុងផ្តល់ជំនួយបន្ទាន់ដល់ជនភៀសសឹកនៅតាមបណ្តាខេត្តចំនួន៧ រួមមានស្បៀង ជំរកបណ្តោះអាសន្ន សម្ភារៈប្រើប្រាស់ ទឹកស្អាត និងផ្តល់ការសិក្សាបណ្តោះអាសន្នដល់កុមារផងដែរ។ នាយកអង្គការមនុស្សធម៌កាតូលិកមួយនេះ បានហៅព្រឹត្តិការណ៍ផ្ទុះអាវុធនេះថា ជាសង្គ្រាមឈ្លានពានរបស់ថៃមកលើកម្ពុជា។