
24 June 2026
បណ្ឌិត គិន ភា៖ ក្នុងជម្លោះព្រំដែនខ្មែរ ថៃ កម្ពុជាមិនអាចប្រើចិនឲ្យដាក់សម្ពាធលើថៃបានទេ
បទសម្ភាស
About
លោក ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជានឹងបំពេញទស្សនកិច្ចមិត្តភាពផ្លូវការនៅប្រទេសចិនចាប់ពីថ្ងៃទី២៥ ដល់ ២៧ ខែមិថុនា ឆ្នាំ២០២៦ នេះ។ អំឡុងពេលទស្សនកិច្ច លោក ហ៊ុន សែន នឹងមានជំនួបជាមួយមេដឹកនាំចិនសំខាន់ៗ ដូចជាប្រធានាធិបតី លោក ស៊ី ជីនពីង នាយករដ្ឋមន្ត្រី លោក លី ឈាង និងប្រធានសភាតំណាងប្រជាជនចិន លោក ចាវ ឡឺជី។ នៅក្នុងកិច្ចសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ RFI នាថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦ នេះ លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិតសភាកម្ពុជាចង់ឃើញចិនដើរតួនាទីបន្ថែមទៀតនៅក្នុងជម្លោះព្រំដែនកម្ពុជា-ថៃ តែថា កម្ពុជាមិនអាចប្រើចិនឲ្យដាក់សម្ពាធលើថៃបានទេ៕