Opens in a new window
បណ្ឌិត គី សេរីវឌ្ឍន៍៖ ទស្សនកិច្ចញឹកញាប់របស់មេដឹកនាំកម្ពុជានៅចិនគឺដើម្បីជំរុញទំនាក់ទំនងទ្វេភាគី
15 July 2026

បណ្ឌិត គី សេរីវឌ្ឍន៍៖ ទស្សនកិច្ចញឹកញាប់របស់មេដឹកនាំកម្ពុជានៅចិនគឺដើម្បីជំរុញទំនាក់ទំនងទ្វេភាគី

បទសម្ភាស

About

ប្រមុខរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន ម៉ាណែត បំពេញទស្សនកិច្ចនៅក្នុងប្រទេសចិន រយៈពេល ៣ថ្ងៃពីថ្ងៃទី១៥ ដល់១៧ ខែកក្កដា ឆ្នាំ២០២៦។ កម្មវត្ថុនៃទស្សនកិច្ច គឺចូលរួមនៅក្នុងសន្និសីទបញ្ញាសិប្បនិម្មិតពិភពលោកឆ្នាំ២០២៦ និងជួបជាមួយមេដឹកនាំកំពូលចិន។ អ្វីជាការកត់សម្គាល់ ទស្សនកិច្ចរបស់លោក ហ៊ុន ម៉ាណែតនៅចិនពេលនេះធ្វើឡើងតែ ៣សប្តាហ៍ប៉ុណ្ណោះ ក្រោយទស្សនកិច្ចរបស់ប្រធានព្រឹទ្ធសភាកម្ពុជា លោក ហ៊ុន សែន។ នៅក្នុងកិច្ចសម្ភាសជាមួយវិទ្យុបារាំង RFI នាថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦ នេះ លោកបណ្ឌិត គី សេរីវឌ្ឍន៍ សេដ្ឋវិទូ និងជាប្រធានវិទ្យាស្ថានសិក្សាចិននៃរាជបណ្ឌិតសភាកម្ពុជាយល់ឃើញថា ទស្សនកិច្ចញឹកញាប់របស់មេដឹកនាំកម្ពុជានៅចិនមានគោលដៅជំរុញទំនាក់ទំនង និងការវិនិយោគ ពោលមិនមែនជាការចូលដៃជាមួយចិនដើម្បីបង្កអសន្តិសុខសកលនោះទេ៕