លោក កើត វិជ្ជា៖ គណបក្សខ្មែរខ្លាំងនឹងទៅធ្វើការដោយចុះសម្រុងជាមួយគណបក្សកាន់អំណាច
22 May 2026

លោក កើត វិជ្ជា៖ គណបក្សខ្មែរខ្លាំងនឹងទៅធ្វើការដោយចុះសម្រុងជាមួយគណបក្សកាន់អំណាច

បទសម្ភាស

About

កាលពីថ្ងៃទី១៣ ឧសភា ក្រសួងមហាផ្ទៃបានប្រកាសទទួលស្គាល់សញ្ញាសម្គាល់របស់គណបក្សខ្មែរខ្លាំង។ គណបក្សមួយនេះទើបត្រូវបានបង្កើតឡើងដោយលោក កើត វិជ្ជា អតីតមន្ត្រីនៃគណបក្សកម្លាំងជាតិ។ នៅក្នុងបទសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិនាថ្ងៃសុក្រ ទី២២ ខែឧសភានេះ លោក កើត វិជ្ជា បានបញ្ជាក់ថា ការសម្រេចចិត្តចេញពីគណបក្សកម្លាំងជាតិមកបង្កើតគណបក្សថ្មីដោយខ្លួនឯងពេលនេះ គឺមកពីលោកមើលឃើញថា គណបក្សប្រឆាំងតែងតែឆ្លៀតឱកាសវាយប្រហារគណបក្សកាន់អំណាចមិនឈប់ឈរ។ បើតាមលោក កើត វិជ្ជា គណបក្សខ្មែរខ្លាំងនឹងធ្វើការដោយចុះសម្រុងជាមួយគណបក្សកាន់អំណាច។