លោក ម៉ម រិទ្ធី៖ ក្រសួងទេសចរណ៍ត្រូវអន្តរាគមន៍ជាបន្ទាន់ដើម្បីផ្តល់សន្ទុះវិស័យទេសចរណ៍ឡើងវិញ
26 June 2026

លោក ម៉ម រិទ្ធី៖ ក្រសួងទេសចរណ៍ត្រូវអន្តរាគមន៍ជាបន្ទាន់ដើម្បីផ្តល់សន្ទុះវិស័យទេសចរណ៍ឡើងវិញ

បទសម្ភាស

About

យោងតាមរបាយការណ៍របស់ក្រសួងទេសចរណ៍ ចំនួនភ្ញៀវទេសចរបានកើនឡើងជាង ២០លាននាក់ក្នុងរយៈពេល ៥ខែ ឆ្នាំ២០២៦។ តែប្រតិបត្តិករក្នុងវិស័យមួយបែរជាបានលើកឡើងថា ចំនួនភ្ញៀវទេសចរជាតិ និងអន្តរជាតិបានធ្លាក់ចុះទៅវិញ។ នៅក្នុងបទសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ RFI នាថ្ងៃសុក្រទី២៦ មិថុនានេះ លោក ម៉ម រិទ្ធី ប្រធានសហព័ន្ធសហជីពវិស័យទេសចរណ៍សេវាកម្មកម្ពុជាបានអះអាង​ថា ចរន្តភ្ញៀវទេសចរបានធ្លាក់ចុះដែលបណ្តាលឱ្យសណ្ឋាគារ និងផ្ទះសំណាក់មួយចំនួនបន្តបិទទ្វារជាហូរហែ។ ក្នុងន័យនេះ និងដើម្បីជួយផ្តល់សន្ទុះវិស័យទេសចរណ៍ឡើងវិញ លោក ម៉ម រិទ្ធី បានបានស្នើឲ្យក្រសួងទេសចរណ៍ចូលខ្លួនអន្តរាគមន៍ជាបន្ទាន់ ពិសេសបើកវគ្គបណ្តុះបណ្តាលដល់អ្នកដែលរកចំណូលបានពីវិស័យមួយនេះ។