
20 May 2026
លោក អ៊ឹម ក្រាវង្ស៖ មន្ត្រី និងនិស្សិតកម្ពុជាមានសមត្ថភាពប្រើភាសាបារាំងអំឡុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី
បទសម្ភាស
About
ទីភ្នាក់ងារឧត្តមសិក្សាប្រើប្រាស់ភាសាបារាំង(AUF) បានបណ្តុះបណ្តាលមន្ត្រីក្រសួងការបរទេស និងស្ថាប័នពាក់ព័ន្ធ រួមទាំងនិស្សិតស្ម័គ្រចិត្តមកពីគ្រឹះស្ថានឧត្តមសិក្សានានានៅកម្ពុជាចំនួន ៣៥០នាក់ ដើម្បីត្រៀមរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ នាចុងឆ្នាំ២០២៦នេះ។ នៅក្នុងកិច្ចសម្ភាសជាមួយវិទ្យុបារាំង RFI នាថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦ នេះ លោក អ៊ឹម ក្រាវង្ស តំណាងទីភ្នាក់ងារឧត្តមសិក្សាប្រើប្រាស់ភាសាបារាំងប្រចាំកម្ពុជាបានថ្លែងថា បន្ទាប់ពីទទួលបានការបណ្តុះបណ្តាលអស់រយៈពេល ៦ខែ ដែលបានបញ្ចប់ក្នុងខែមីនា ឆ្នាំ២០២៦ នេះ កម្ពុជាមានធនធានមនុស្ស ដែលមានសមត្ថភាពប្រើប្រាស់ភាសាបារាំងអំឡុងពេលកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៅចុងឆ្នាំ ២០២៦ នេះ៕