
07 May 2026
លោក ឃឹម ប៊ុនឡែន៖ បើទុរេនខុសច្បាប់បន្តហូរចូលពីក្រៅ ទុរេនក្នុងស្រុកនឹងរងគ្រោះខ្លាំង
បទសម្ភាស
About
ថ្មីៗនេះ សមត្ថកិច្ចខេត្តបាត់ដំបងបានចាប់ឃាត់ខ្លួនស្ត្រីម្នាក់ដែលបានលួចនាំចូលទុរេនពីប្រទេសថៃមកលក់ក្នុងប្រទេសកម្ពុជា។ ការនាំចូលនេះបំពានបម្រាមដែលកម្ពុជាបានហាមឃាត់ការនាំចូលទំនិញប្រភេទបន្លែផ្លែឈើពីប្រទេសថៃ។ ក្នុងបទសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិRfi នៅរសៀលថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦ លោក ឃឹម ប៊ុនឡែន ស្ថាបនិក និងជាប្រធានសហគមន៍ចម្ការស្តេចទុរេនបានទទូចឱ្យមន្ត្រីនៅតាមព្រំដែនបញ្ឈប់ការគប់គិតគ្នានាំទុរេនដោយខុសច្បាប់ចូលទីផ្សារក្នុងស្រុក។ សម្រាប់លោក ឃឹម ប៊ុនឡែន ប្រសិនបើរដ្ឋាភិបាលមិនយកចិត្តទុកដាក់ចំពោះបញ្ហានេះទេ ការដាំដុះទុរេនក្នុងស្រុកនឹងរងការខាតបង់ និងរងហានិភ័យដួលរលំ៕