
08 May 2026
លោក ពុយ គា៖ អាស៊ានកំពុងពិចារណាបង្កើតប្រព័ន្ធទំនាក់ទំនងរហ័សដើម្បីដោះស្រាយវិបត្តិថាមពលសកល
បទសម្ភាស
About
ថ្ងៃសុក្រ ទី៨ ឧសភាជាថ្ងៃទី២ និងជាថ្ងៃចុងក្រោយនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤៨ នៅក្នុងទីក្រុងសេប៊ូ ប្រទេសហ្វីលីពីន។ លោក ពុយ គា ប្រធានក្លឹបអ្នកកាសែតកម្ពុជាបានផ្តល់បទសម្ភាសដល់វិទ្យុបារាំងអន្តរជាតិ RFI ពីទីក្រុងសេប៊ូនៅថ្ងៃសុក្រ ទី៨ ខែឧសភានេះថា កិច្ចប្រជុំកំពូលអាស៊ានលើកនេះរួមរឹតដោយបញ្ហាអន្តរជាតិ និងបញ្ហាតំបន់ រួមមាន វិបត្តិថាមពលដោយសារសង្រ្គាមនៅមជ្ឈិមបូព៌ា ជម្លោះនៅសមុទ្រចិនខាងត្បូង វិបត្តិនយោបាយភូមា និងជម្លោះព្រំដែនកម្ពុជា-ថៃ។ ទាក់ទងនឹងវិបត្តិថាមពលដែលកើតចេញពីសង្រ្គាមនៅមជ្ឈិមបូព៌ាត្រូវបានលោក ពុយ គា បញ្ជាក់ថា មេដឹកនាំអាស៊ានកំពុងលើកសំណើភ្ជាប់ប្រព័ន្ធទំនាក់ទំនងរហ័សទៅវិញទៅមកដើម្បីពិភាក្សារកដំណោះស្រាយជុំវិញវិបត្តិថាមពលសកល។