20 July 2026
លោក ខូយ រីដា៖ រដ្ឋបាលខេត្តនឹងបើកទឹកពីទំនប់វារីអគ្គិសនី បើបាតុភូត El Nino កាន់តែធ្ងន់ធ្ងរ
បទសម្ភាស
About
ខេត្តពោធិ៍សាត់ត្រូវប្រឈមនឹងគ្រោះរាំងស្ងួតចាប់ពីថ្ងៃទី២០ ខែកក្កដារហូតដល់ ថ្ងៃទី១០សីហា។ នេះបើតាមសេចក្តីជូនដំណឹងរបស់មន្ទីរធនធានទឹកខេត្តពោធិ៍សាត់ ដោយទាញសញ្ញាអាសន្នថា បាតុភូតធម្មជាតិមួយនេះនឹងធ្វើឲ្យខេត្តពោធិ៍សាត់ជួបបញ្ហាខ្វះទឹកសម្រាប់ដំណាំស្រូវ។ នៅក្នុងបទសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ RFI នាថ្ងៃចន្ទ ទី២០ កក្កដានេះ លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់បានឲ្យដឹងថា មានក្រុង ស្រុកមួយចំនួនកំពុងប្រឈមខ្លាំងនឹងបាតុភូតធម្មជាតិ El Nino។ បើតាមលោក ខូយ រីដា អាជ្ញាធរកំពុងបើកទំនប់ទាំងអស់ដែលមានស្រាប់ និងចែកចាយទឹកឲ្យពលរដ្ឋប្រើប្រាស់។ តែបើបាតុភូត El Nino កាន់តែធ្ងន់ធ្ងរ រដ្ឋបាលខេត្តអាចនឹងបើកទឹកពីទំនប់វារីអគ្គិសនីស្ទឹងពោធិ៍សាត់បន្ថែមទៀត។