លោក កែវ រតនៈ៖ តម្លៃប្រេងនៅកម្ពុជាមិនអាចធ្លាក់ចុះភ្លាមៗ តាមតម្លៃប្រេងអន្តរជាតិបានឡើយ
25 June 2026

លោក កែវ រតនៈ៖ តម្លៃប្រេងនៅកម្ពុជាមិនអាចធ្លាក់ចុះភ្លាមៗ តាមតម្លៃប្រេងអន្តរជាតិបានឡើយ

បទសម្ភាស

About

ប៉ុន្មានថ្ងៃចុងក្រោយនេះ តម្លៃប្រេងឆៅនៅលើទីផ្សារពិភពលោកបានធ្លាក់ចុះនៅត្រឹមចន្លោះ ៧០ និង៧៥ដុល្លារក្នុងមួយធុងបារ៉ែល។ តែនៅកម្ពុជា តម្លៃប្រេងលក់រាយនៅកម្ពុជាតាមស្ថានីយ៍ និងដេប៉ូចែកចាយនានាមិនទាន់ធ្លាក់ចុះភ្លាមៗឡើយ។ នៅក្នុងកិច្ចសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ RFI នារសៀលថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦នេះ លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានពន្យល់ថា ការដែលតម្លៃលក់រាយមិនអាចធ្លាក់ចុះ ឬកើនឡើងភ្លាមៗតាមតម្លៃប្រេងឆៅអន្តរជាតិបានព្រោះតែប្រេងឆៅទាំងនោះត្រូវការពេលដើម្បីចម្រាញ់។ ម៉្យាងទៀត និងបើតាម​លោក កែវ រតនៈ ស្ថានីយ៍ និងដេប៉ូចែកចាយប្រេងទាំងអស់ក៏ត្រូវការពេលដើម្បីបញ្ចេញស្តុកប្រេងចាស់ដែលទិញក្នុងតម្លៃទាប ឬខ្ពស់ មុនទទួលស្តុកថ្មី។