
27 April 2026
លោក អូលីវីយេ រីឆា៖ ជម្លោះព្រំដែនខ្មែរ-ថៃជាប្រធានបទដែលបារាំងកំពុងតាមដានយ៉ាងដិតដល់
បទសម្ភាស
About
គិតចាប់តាំងពីឆ្នាំ ១៩៩១ មក លោក អូលីវីយេ រីឆា(Olivier Richard) គឺជាឯកអគ្គរដ្ឋទូតបារាំងទី១១ ប្រចាំកម្ពុជា។ នៅក្នុងកិច្ចសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ RFI នាថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦ នេះ លោក អូលីវីយេ រីឆា បានបញ្ជាក់ថា ការងារអាទិភាពរបស់លោក ក្នុងនាមជាឯកអគ្គរដ្ឋទូតបារាំងពេលនេះ គឺគិតគូរអំពីកិច្ចសហប្រតិបត្តិការរវាងបារាំង និងកម្ពុជា។ ទន្ទឹមគ្នានេះ លោក រីឆា ក៏បានលើកឡើងពីដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុងនៅកម្ពុជានាឱកាសដែលកម្ពុជាត្រៀមរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីនៅចុងឆ្នាំ២០២៦ នេះ។ ទាក់ទងនឹងជម្លោះព្រំដែនខ្មែរ-ថៃត្រូវបានលោក អូលីវីយេ រីឆា បញ្ជាក់ថា បារាំងកំពុងតាមដានយ៉ាងដិតដល់ និងត្រៀមផ្តល់រាល់ឯកសារប្រវត្តិសាស្ត្រឲ្យភាគីជម្លោះទាំងពីរដែលត្រូវការ៕