Opens in a new window
លោក គង់ ពុទ្ធិការ៖ ការសង្គ្រោះប្រាសាទព្រះវិហារមិនបានលុបបំបាត់ស្លាកស្នាមនៃការបំផ្លិចបំផ្លាញពីយោធាថៃ
08 July 2026

លោក គង់ ពុទ្ធិការ៖ ការសង្គ្រោះប្រាសាទព្រះវិហារមិនបានលុបបំបាត់ស្លាកស្នាមនៃការបំផ្លិចបំផ្លាញពីយោធាថៃ

បទសម្ភាស

About

អាជ្ញាធរជាតិព្រះវិហារបាន និងកំពុងសង្គ្រោះប្រាសាទព្រះវិហារដែលរងគ្រោះដោយការបំផ្លិចបំផ្លាញពីសំណាក់យោធាថៃ។ ការងារអាទិភាព ដែលអាជ្ញាធរជាតិព្រះវិហារកំពុងសង្គ្រោះនោះគឺ ការសម្អាតអាវុធយុទ្ធភណ្ឌមិនទាន់ផ្ទុះ ការទល់ទ្ររចនាសម្ព័ន្ធប្រាសាទ ការប្រមូលបំណែកថ្ម និងវត្ថុសិល្បៈដែលបាក់បែក ការស្តារប្រព័ន្ធធារាសាស្ត្របុរាណ និងការថតរូបភាព ៣D ដើម្បីទុកជា​ឯកសារសម្រាប់ការជួសជុល និងអភិរក្សនាពេលខាងមុខ។ នៅក្នុងកិច្ចសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ RFI នាថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៦នេះ លោក គង់ ពុទ្ធិការ អគ្គនាយកអាជ្ញាធរជាតិព្រះវិហារ បានបញ្ជាក់ថា ការងារអាទិភាពក្នុងការសង្គ្រោះប្រាសាទព្រះវិហារ មិនបានលុបបំបាត់ស្លាកស្នាមដែលជាភស្តុតាងនៃការបំផ្លិចបំផ្លាញរបស់យោធាថៃកន្លងមកនោះឡើយ៕