បណ្ឌិត សុខ ទូច៖ កម្ពុជាចាំបាច់ត្រូវលើករឿងជម្លោះខ្មែរ-ថៃនៅក្នុងជំនួបទ្វេភាគីជាមួយរុស្ស៊ី
17 June 2026

បណ្ឌិត សុខ ទូច៖ កម្ពុជាចាំបាច់ត្រូវលើករឿងជម្លោះខ្មែរ-ថៃនៅក្នុងជំនួបទ្វេភាគីជាមួយរុស្ស៊ី

បទសម្ភាស

About

នៅថ្ងៃទី១៧ មិថុនានេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-រុស្ស៊ី និងប្រារព្ធខួបលើកទី៣៥ នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-រុស្ស៊ី ដែលចាប់ផ្តើមពីថ្ងៃទី១៧ ដល់ ១៨ មិថុនា ឆ្នាំ២០២៦ នៅទីក្រុងកាហ្សាន ប្រទេសរុស្ស៊ី។ នៅក្នុងកិច្ចសម្ភាសជាមួយវិទ្យុបារាំង RFI នាថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦នេះ លោកបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិតសភាកម្ពុជាបានថ្លែងថា កម្ពុជាចាំបាច់លើកពីជម្លោះព្រំដែនកម្ពុជា-ថៃ ជាមួយមេដឹកនាំរុស្ស៊ីនៅក្នុងជំនួបទ្វេភាគី តែមិនអាចលើករឿងនេះនៅក្នុងកិច្ចប្រជុំពហុភាគីបានទេ។ មិនបានដោយហេតុថា រុស្ស៊ីបានប្រឡាក់ដៃរឿងឈ្លានពានអ៊ុយក្រែន៕