28 August 2026
មន្ដ្រីចំណុះក្រសួងមហាផ្ទៃកម្ពុជា នឹងត្រូវបណ្ដេញចេញពីក្របខ័ណ្ឌ បើបង្កគ្រោះថ្នាក់ចរាចរណ៍ពេលស្រវឹង
SBS Khmer - SBS ខ្មែរ
About
រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ លោកឧបនាយករដ្ឋមន្ត្រី ស សុខា បានប្រកាសថា នឹងបណ្ដេញមន្ដ្រីចំណុះក្រសួងមហាផ្ទៃរូបណា ដែលផឹកស្រាស្រវឹង ហើយបង្កគ្រោះថ្នាក់ចរាចរណ៍ ឬបង្កភាពអសីលធម៌ នៅក្នុងសង្គមកម្ពុជា។ ក្រៅពីនេះ មន្ត្រីក្របខណ្ឌក្រសួងមហាផ្ទៃទាំងអស់ ក៏ត្រូវទទួលខុសត្រូវចំពោះបទល្មើសរបស់ខ្លួន ដែលបានបង្កឡើង ក្នុងពេលស្រវឹងស្រានោះផងដែរ។