27 October 2026
អាកាសយានដ្ឋានថ្មីបំផុតរបស់ប្រទេសអូស្ត្រាលី នៅតំបន់ភាគខាងលិចក្រុងស៊ីដនីបើកដំណើរការហើយ
SBS Khmer - SBS ខ្មែរ
About
អាកាសយានដ្ឋានថ្មីដ៏ធំដំបូងគេរបស់ប្រទេសអូស្ត្រាលី ក្នុងរយៈពេលជាង៥០ឆ្នាំមកនេះ បានបើកដំណើរការជាផ្លូវការហើយ។ ជើងហោះហើរដឹកអ្នកដំណើរដំបូងគេបានចាកចេញពីអាកាសយានដ្ឋានអន្តរជាតិ Western Sydney ឆ្ពោះទៅកាន់តំបន់ Gold Coast ដែលនេះជាការចាប់ផ្តើមនៃសម័យកាលថ្មីមួយ ដែលមន្ត្រីអាកាសយានដ្ឋានបានលើកឡើងថា នឹងផ្តល់ផលប្រយោជន៍យ៉ាងធំធេងដល់សេដ្ឋកិច្ច និងអ្នកធ្វើដំណើរ។ ហើយក្នុងនោះក៏រួមបញ្ចូលទាំងលទ្ធភាពនៃការទទួលបានតម្លៃសំបុត្រយន្តហោះដែលថោកជាងមុនផងដែរ។
#sbsaudiopodcast
#sbsaudiopodcast