កម្ពុជា ស្នើសាជាថ្មីទៅថៃ ដើម្បីរៀបចំកិច្ចប្រជុំពិសេសបន្ទាន់ JBC
08 April 2026

កម្ពុជា ស្នើសាជាថ្មីទៅថៃ ដើម្បីរៀបចំកិច្ចប្រជុំពិសេសបន្ទាន់ JBC

SBS Khmer - SBS ខ្មែរ

About
កម្ពុជា តាមរយៈរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន បានប្រកាស នៅយប់ថ្ងៃទី៧ ខែមេសាថា កន្លងមក គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) ភាគីកម្ពុជា បានបញ្ជូនកំណត់ទូតជាច្រើនលើកទៅគណៈកម្មការ JBC ភាគីថៃ ដើម្បីស្នើរៀបចំកិច្ចប្រជុំពិសេសរបស់គណៈកម្មការ JBC ប៉ុន្តែភាគីថៃ បានឆ្លើយតបដោយស្នើលើកពេលជាបន្តបន្ទាប់ ក្រោមហេតុផលរង់ចាំនីតិវិធីផ្ទៃក្នុង ដើម្បីតែងតាំងសមាសភាព JBC ថ្មីរបស់ខ្លួន ក្រោយពីគណៈរដ្ឋមន្ត្រីថៃថ្មី ត្រូវបានបង្កើតឡើង។