
About
ខែចែត្រ (ឬចេត្រ) គឺជាខែទី៥ នៅក្នុងលំដាប់ខែតាម ច័ន្ទគតិខ្មែរ ដែលត្រូវនឹងខែមេសា ក្នុងលំដាប់ខែតាមសូរិយគតិ ដែលខ្មែរនៅគ្រប់ទិសទីតែងតែប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ។ ប្រជាពលរដ្ឋខ្មែរអូស្រ្តាលីក៏ដូចគ្នាដែរ តែងរៀបចំបុណ្យចូលឆ្នាំថ្មីនៅតាមស្ថាប័នរបស់ខ្លួន ដែលបង្កបរិយាកាសនៅក្នុងសហគមន៍ខ្មែរអូស្រ្តាលីមានភាពអ៊ូអរ។ ស្ថាប័នខ្លះបានបញ្ចប់កម្មវិធីរួចរាល់ហើយ ចំណែកឯស្ថាប័នខ្លះទៀតកំពុងត្រៀមខ្លួនរៀបចំកម្មវិធីនៅក្នុងសប្តាហ៍នេះ និងសប្តាហ៍ក្រោយ។ សូមស្តាប់បទសម្ភាសន៍ជាមួយបងប្អូនប្រជាពលរដ្ឋខ្មែរដែលរស់នៅទីក្រុងមែលប៊ន។