23 August 2026
បណ្ណាល័យសម្តេចម៉ែ៖ ឯកសារប្រវត្តិសាស្ត្រខ្មែរជិត ២លានទំព័រត្រូវបានស្កេនរក្សាទុកជាឯកសារឌីជីថល
បទយកការណ៍
About
បណ្ណាល័យសម្តេចម៉ែ ដែលបង្កើតឡើងដោយមជ្ឈមណ្ឌលឯកសារកម្ពុជាក្នុងឆ្នាំ២០២០ កំពុងបន្តរក្សាទុក និងបម្លែងឯកសារប្រវត្តិសាស្ត្រខ្មែរជាច្រើនទាក់ទងនឹងព្រះរាជកិច្ចតស៊ូដើម្បីជាតិមាតុភូមិរបស់ព្រះមហាក្សត្រខ្មែរ និងឯកសារស្រាវជ្រាវស្តីពីរបបខ្មែរក្រហម ក្នុងទម្រង់ឌីជីថល។ លោក រស់ សំពៅ នាយកបណ្ណាសារនៃមជ្ឈមណ្ឌលឯកសារកម្ពុជា និងជានាយកបណ្ណាល័យសម្តេចម៉ែ បានឱ្យដឹងថា ឯកសារជិត ២លានទំព័រ ដែលត្រូវបានស្រាវជ្រាវ និងប្រមូលអស់រយៈពេលជាង៣០ឆ្នាំ ត្រូវបានស្កេនជាង ៩០% ដើម្បីជួយការពារឯកសារដើម និងសម្រួលដល់ការសិក្សាស្រាវជ្រាវរបស់សាធារណជន និងអ្នកជំនាន់ក្រោយ។ ស៊ឹម ចាន់សំណាងមានបទយកការណ៍ ពីព្រះរាជបណ្ណាល័យសម្តេចម៉ែក្នុងរាជធានីភ្នំពេញ។