
01 March 2026
ក្រុមគ្រូពេទ្យស្ម័គ្រចិត្តខ្មែរ-បារាំងបន្តបេសកកម្មមនុស្សធម៌វេជ្ជសាស្ត្រដើម្បីជួយជនភៀសសឹកកម្ពុជា
បទយកការណ៍
About
ចាប់តាំងពីសង្គ្រាមផ្ទុះឡើងរវាងកម្ពុជា-ថៃនៅតាមព្រំដែនប្រទេសទាំងពីរ នៅអំឡុងខែកក្កដានិងខែធ្នូ ឆ្នាំ២០២៥ រហូតដល់មានបទឈប់បាញ់រយៈពេលជាងពីរខែនេះ ជនភៀសសឹកកម្ពុជារាប់ម៉ឺននាក់នៅតែបន្តបន្លាស់ទីដ៏លំបាក រស់នៅក្នុងជំរំភៀសសឹកជាបណ្តោះអាសន្ន។ ស្ទើរតែជារៀងរាល់ខែ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តខ្មែរ-បារាំងមួយក្រុម តែងតែចុះបំពេញបេសកកម្មមនុស្សធម៌វេជ្ជសាស្ត្រស្ម័គ្រចិត្តបន្ទាន់មួយ ដើម្បីជួយដល់ជនភៀសសឹកដែលបន្តស្នាក់នៅក្នុងជំរំបណ្តោះអាសន្ន ដូចជានៅក្នុងខេត្តបន្ទាយមានជ័យ សៀមរាប ឧត្តរមានជ័យ និងព្រះវិហារជាដើម។ គោលបំណងសំខាន់នៃប្រតិបត្តិការមនុស្សធម៌នេះមិនត្រឹមតែផ្តល់នូវការថែទាំសុខភាព ការព្យាបាលបន្ទាន់ និងការផ្តល់ថ្នាំសង្កូវផ្សេងៗប៉ុណ្ណោះទេ តែក៏ថែមបានផ្តល់នូវភាពកក់ក្តៅនិងការគាំទ្រផ្នែកផ្លូវចិត្តផងដែរ។