08 November 2026
ស្បៃខ្មែរ៖ ពីកេរដំណែលដូនតា ទៅជាស្ពាននៃការទូតវប្បធម៌អំឡុងជំនួបកំពូលហ្វ្រង់កូហ្វូនី
បទយកការណ៍
About
ស្បៃខ្មែរ ជាស្នាដៃសិល្បៈប្រពៃណី ដែលមានប្រវត្តិផ្សារភ្ជាប់នឹងអរិយធម៌ខ្មែរតាំងពីសម័យហ្វូណន និងបានបន្តដំណើរជីវិតមកដល់បច្ចុប្បន្ន។ លើសពីប្រើប្រាស់សម្រាប់តុបតែងលម្អកាយ ស្បៃខ្មែរ អាចក្លាយជាវត្ថុអនុស្សាវរីយ៍ដ៏មានអត្ថន័យសម្រាប់ភ្ញៀវអន្តរជាតិ។ ការជ្រើសរើសស្បៃខ្មែរជាអំណោយដល់គណៈប្រតិភូចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ នៅកម្ពុជា មិនត្រឹមតែជាការបង្ហាញសិល្បៈប្រពៃណីប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការប្រើប្រាស់សិល្បៈប្រពៃណី ជាស្ពាននៃការទូតវប្បធម៌ផងដែរ៕