
About
ស្ថានការណ៍នៃជម្លោះព្រំដែនកម្ពុជា-ថៃហាក់មានភាពស្ងប់ស្ងាត់បន្ទាប់ពីការប្រកាសបទឈប់បាញ់បន្ទាន់មួយរវាងភាគីកម្ពុជា និងថៃកាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។ ប៉ុន្តែជនភៀសសឹកកម្ពុជាជាច្រើនម៉ឺននាក់ផ្សេងទៀត ជាពិសេសស្ត្រីនិងកុមារដែលមកពីបន្ទាត់ព្រំដែនក្នុងតំបន់ក្រហម នៅតែមិនទាន់អាចវិលត្រឡប់ចូលលំនៅឋានរបស់ខ្លួនវិញបាននៅឡើយ។ ប្រឈមមុខនឹងភាពតានតឹងអារម្មណ៍នៅក្នុងពេលភៀសសឹកសង្គ្រាមជាបណ្តោះអាសន្ននេះ ស្រ្តីភៀសសឹកមួយចំនួនក្នុងជំរំសុវត្ថិភាពនៃខេត្តសៀមរាប បានសម្រេចចិត្តជ្រើសរើសយកការរៀនជំនាញថ្មីៗបន្ថែម ដូចជាការរៀនធ្វើភេសជ្ជៈ ការរៀនកាត់សក់និងសាឡនជាដើម តាមរយៈអង្គការក្នុងស្រុកកល្យាណមិត្តសៀមរាប ដើម្បីបង្កើនមុខរបរក្នុងពេលអាសន្ននិងជាពិសេសដើម្បីកាត់បន្ថយភាពភ័យខ្លាចនិងការបាក់ស្បាតខ្លាំងដែលបង្កឡើងដោយផលប៉ះពាល់នៃការវាយប្រហាររបស់យោធាថៃចំនួន២លើកចុងក្រោយនេះ។