
Richard Rechtman៖ មនុស្សជំនាន់ក្រោយត្រូវស្វែងយល់ពីប្រវត្តិសាស្រ្តខ្មែរក្រហមដោយខ្លួនឯង
បទយកការណ៍
ចាកចេញពីកម្ពុជានៅអាយុ៦ឆ្នាំ និងបានព្យាយាមរៀនសូត្រនៅឧត្តមសិក្សារហូតដល់ក្លាយជាសាស្ត្រាចារ្យផ្នែកប្រវត្តិសិល្បៈនៅ សកលវិទ្យាល័យបារាំង បារីសទី៨ លោកស្រីសូកូ ផៃ ដែលមានឈ្មោះខ្មែរថា ផៃ សុគន្ធា ជាអ្នកស្រាវជ្រាវដើមកំណើតខ្មែរដំបូងគេដែលផ្តោតទៅលើការជាប់ទាក់ទងគ្នារវាងការងារសិល្បៈ និងប្រវត្តិសាស្រ្តខ្មែរក្រហម។ លោកស្រីបានបង្ហាញថា ស្នាដៃរបស់សិល្បករខ្មែរជាផ្នែកមួយនៃឧបសគ្គ រារាំងមិនឲ្យគេបំភ្លេច លុបដាននៃអំពើឧក្រិដ្ឋកម្ម កើតឡើងនៅក្នុងរបបខ្មែរក្រហម។ នៅក្នុងថ្ងៃសម្ពោធសៀវភៅរបស់លោកស្រីនៅទីក្រុងប៉ារីស លោកស្រីសូកូ ផៃភ្ញាក់ផ្អើលដែលឃើញមានមនុស្សច្រើនចាប់អារម្មណ៍មកចូលរួមស្តាប់បទបង្ហាញសៀវភៅរបស់លោកស្រី។ សៀវភៅរបស់លោកស្រីសូកូផៃ ដែលមានចំណងជើងថា កម្ពុជា សិល្បៈនៅចំពោះមុខអំពើព្រៃផ្សៃ ពីលោកប៉ាន់ រិទ្ធីរហូតដល់យុវជនជំនាន់ក្រោយ ចេញផ្សាយដោយគ្រឹះស្ថានបោះពុម្ពបារាំង Naima។