ក្រុមអ្នកស្រឡាញ់ភេទដូចគ្នានៅកម្ពុជា បន្តតស៊ូមតិ ស្វែងរកសិទ្ធិអាពាហ៍ពិពាហ៍ស្របច្បាប់
22 June 2026

ក្រុមអ្នកស្រឡាញ់ភេទដូចគ្នានៅកម្ពុជា បន្តតស៊ូមតិ ស្វែងរកសិទ្ធិអាពាហ៍ពិពាហ៍ស្របច្បាប់

បទយកការណ៍

About

នៅប្រទេសកម្ពុជា ទោះបីជាក្រុម​អ្នកស្រឡាញ់ភេទដូចគ្នា​មានសិទ្ធិរស់នៅ និងរៀបចំ​ពិធីមង្គលការ​តាម​ប្រពៃណី​ខ្មែរ ប៉ុន្តែ​ពួកគេនៅមិនទាន់​មានសិទ្ធិ​ចុះបញ្ជី​អាពាហ៍ពិពាហ៍ តាម​ផ្លូវច្បាប់​ដើម្បី​ជួយ​ការពារទ្រព្យសម្បត្តិ និងសិទ្ធិ​គ្រប់គ្រងគ្រួសារ ដូចគូស្រករដទៃឡើយ។ ជាថ្មីម្តងទៀត នៅក្នុងឱកាសប្រារព្ធខែមោទកភាពឆ្នាំ២០២៦ សហគមន៍អ្នកស្រលាញ់ភេទដូចគ្នាបានរៀបចំកិច្ចពិភាក្សា និងការតស៊ូមតិដើម្បីជំរុញការអនុវត្តច្បាប់អាពាហ៍ពិពាហ៍ស្របច្បាប់សម្រាប់ពួកគេទៅថ្ងៃអនាគត។