
10 January 2026
គ្រាប់បែកយន្តហោះថៃទម្លាក់ផ្តាច់ស្ពានអូរជីកនៅតែធ្វើឲ្យពលរដ្ឋខ្មែរខ្លះមានក្តីរន្ធត់ខ្លាំង
បទយកការណ៍
About
ព្រឹត្តិការណ៍នៃការទម្លាក់គ្រាប់បែកយ៉ាងតិចពីរដងផ្ទួនៗគ្នាដោយយន្តហោះចម្បាំង F-16 របស់កងទ័ពអាកាសថៃ កាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ ផ្តាច់ស្ពានអូរជីក ក្នុងភូមិសាស្ត្រនៃស្រុកចុងកាល់ខេត្តឧត្តរមានជ័យ ជាប់នឹងព្រំប្រទល់នៃស្រុកស្រីស្នំខេត្តសៀមរាប ប្រទេសកម្ពុជា បានបង្កនូវការភ្ញាក់ផ្អើលយ៉ាងខ្លាំងទៅដល់ប្រជាពលរដ្ឋខ្មែរដែលរស់នៅក្បែរៗនោះ។ ទិដ្ឋភាពនៃការទម្លាក់គ្រាប់បែកដ៏សាហាវ និងគ្មានគោលដៅ ដែលចូលយ៉ាងជ្រៅក្នុងដែនអធិបតេយ្យភាពកម្ពុជា ចម្ងាយដល់ជិត៨០គីឡូម៉ែត្រពីព្រំដែនកម្ពុជា-ថៃ បានធ្វើឲ្យប្រជាពលរដ្ឋខ្មែរមួយចំនួន ជាពិសេសស្រ្តីនិងកុមារនៅតាមភូមិនីមួយៗ នៅតែមានការតក់ស្លុត និងភ័យរន្ធត់ខ្លាំងរហូតដល់សព្វថ្ងៃនេះ៕