អនាម័យក្នុងពេលមករដូវ គឺជាសុខភាពសកល មិនមែនជារឿងខ្មាស់អៀនឡើយ
30 May 2026

អនាម័យក្នុងពេលមករដូវ គឺជាសុខភាពសកល មិនមែនជារឿងខ្មាស់អៀនឡើយ

បទយកការណ៍

About

នៅជុំវិញពិភពលោក ការតស៊ូមតិទៅលើបញ្ហាសុខភាពអនាម័យ ពេលមករដូវរបស់ស្ត្រីនិងក្មេងស្រីត្រូវបានធ្វើឡើង អស់រយៈពេលជាច្រើនឆ្នាំមកហើយ ដើម្បីរួមចំណែក បំបែកភាពស្ងៀមស្ងាត់ បញ្ឈប់ការរើសអើង បំបាត់ភាពក្រីក្រ ភាពខ្មាស់អៀន ព្រមទាំងលើកកម្ពស់ការផ្លាស់ប្តូរឥរិយាបទនិងការយល់ឃើញទៅលើស្ត្រីនិងក្មេងស្រីក្នុងពេលមករដូវ។ រហូតមកដល់ពេលសព្វថ្ងៃនេះ តាមរយៈទិវាអនាម័យពេលមករដូវ ២៨ឧសភា សាធារណជនចាប់ផ្តើមមើលឃើញថាការមករដូវជារឿងធម្មជាតិនិងជាបញ្ហាសុខភាពសកល ដែលមិនមែនជារឿងខ្មាស់អៀនអ្វីឡើយ។ ទោះជាយ៉ាងណា បញ្ហាអនាម័យក្នុងពេលមករដូវរបស់ស្ត្រីនិងក្មេងស្រីនៅកម្ពុជា ជាពិសេសនៅតាមទីជនបទ ហាក់នៅតែជាបញ្ហារស៊ើបនិងនៅតែមានភាពរឹតត្បិតនៅឡើយ។