អ្នកស្រី ឃន ខន តស៊ូជាង ១៥ឆ្នាំ ដើម្បីទាមទារដីស្រែ ដែលបាត់បង់ដោយអយុត្តិធម៌
27 March 2026

អ្នកស្រី ឃន ខន តស៊ូជាង ១៥ឆ្នាំ ដើម្បីទាមទារដីស្រែ ដែលបាត់បង់ដោយអយុត្តិធម៌

បទយកការណ៍

About

អ្នកស្រី ឃន ខន ជាពលរដ្ឋម្នាក់ក្នុងចំណោមពលរដ្ឋមួយចំនួន ដែលបានអះអាង​ពីការបាត់ដីក្នុងឧហ្សាហកម្មស្ករអំពៅ នៅឃុំត្រពាំងជោរ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។ បើតាមអ្នកស្រី ឃន ខន អ្វីដែលអ្នកស្រីបានខិតខំប្រឹងប្រែងតស៊ូជាង ១៥ឆ្នាំកន្លងមកនេះ គឺយុត្តិធម៌សម្រាប់ខ្លួនឯង និងពលរដ្ឋក្រីក្រដទៃទៀត។ ចំពោះអ្នកស្រី ឃន ខន ពលរដ្ឋពិតជាចង់បានការអភិវឌ្ឍមួយ ដែលមិនត្រូវរំលោភបំពាន និងប៉ះពាល់លើដីស្រែចំការរបស់ពលរដ្ឋទេ។