
25 May 2026
សិល្បការិនី កើ ស្រីពៅ រំលេចអត្តសញ្ញាណសហគមន៍ចាម្ប៍ខេត្តកំពង់ឆ្នាំង តាមរយៈពិព័រណ៍«ការចងចាំ»
បទយកការណ៍
About
«ការចងចាំ» គឺជាពិព័រណ៍ទោលលើកដំបូងរបស់សិល្បការិនី កើ ស្រីពៅ ដែលរៀបរាប់អំពីរឿងរ៉ាវជីវិតផ្ទាល់ខ្លួន និងប្រពៃណីនៃសហគមន៍ចាម្ប៍ ខេត្តកំពង់ឆ្នាំង។ តាមរយៈកម្រងស្នាដៃគំនូរពណ៌អាគ្រីលិកទាំង ២១ផ្ទាំង កញ្ញា កើ ស្រីពៅ សង្ឃឹមថា ទស្សនិកជនអាចស្វែងយល់ ចងចាំ និងអភិរក្សអត្តសញ្ញាណជនជាតិចាម្ប៍ ជាពិសេសសម្រាប់សហគមន៍ចាម្ប៍ នៅស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង៕