កេរតំណែលនៃការផ្លាស់ប្តូរវប្បធម៌ និងភាសាបារាំង-ខ្មែរក្នុងប្រវត្តិសាស្ត្រជិត ១ សតវត្សរ៍
27 June 2026

កេរតំណែលនៃការផ្លាស់ប្តូរវប្បធម៌ និងភាសាបារាំង-ខ្មែរក្នុងប្រវត្តិសាស្ត្រជិត ១ សតវត្សរ៍

បទយកការណ៍

About

ចំណងទាក់ទង និងការផ្លាស់ប្តូរវប្បធម៌រវាងភាសាបារាំង និងភាសាខ្មែរ​ក្នុងប្រវត្តិសាស្ត្រមានរយៈពេលជិត ១សតវត្សរ៍ ពោលចាប់ពីឆ្នាំ១៨៦៣ ដល់ឆ្នាំ១៩៥៣។ ឥទ្ធិពលនៃការផ្លាស់ប្តូរ និងទំនាក់ទំនងទៅវិញទៅមកនេះបានបន្សល់ទុកនូវកេរតំណែលភាសា និងវាក្យសព្ទពីភាសាបារាំងជាច្រើនដែល​នៅបន្តប្រើប្រាស់នៅកម្ពុជារហូតមកដល់សព្វថ្ងៃ។ ពិព័រណ៍ថ្មីមួយឈ្មោះ «អង្កេតលើវាក្យសព្ទ៖ ពេលភាសាខ្មែរជួបភាសាបារាំង» នៅសារមន្ទីរ ស.ស.រ បានបង្ហាញពីឥទ្ធិពលនៃពាក្យពេចន៍ភាសាបារាំងជាច្រើនដែលបានក្លាយជាផ្នែកមួយដ៏សំខាន់នៃភាសាខ្មែរជាប្រចាំថ្ងៃ។