
About
សាជីមានរាងមូលក្រឡូម ស្រួចខាងលើ ជាវត្ថុសម្រាប់គ្របម្ហូបអាហារក្នុងពេលចាំបាច់ណាមួយទៅតាមប្រពៃណីនិងទំនៀមទម្លាប់របស់ជនជាតិចាម្ប៍។ សាជីនៅតែដើរតួនាទីយ៉ាងសំខាន់នៃវប្បធម៌ជនជាតិចាម្ប៍ក្នុងពិធីបុណ្យស្រាយបួស និងពិធីមង្គលការ។ បើតាមអ្នកស្រី ម៉ៃ ណះ គ្រូបង្គោលធ្វើសាជី អះអាងថា ពលរដ្ឋខ្មែរឥស្លាមគាំទ្រសាជីច្រើន ប៉ុន្តែបច្ចុប្បន្ន មុខរបរធ្វើសាជីនេះកំពុងប្រឈមនឹងការបាត់បង់ ដោយសារទទួលបានចំណូលតិច ហើយក្មេងជំនាន់ក្រោយពុំសូវចាប់អារម្មណ៍៕