Skip to content
Opens in a new window
សាលាបារាំងខេត្តសៀមរាបលើកទឹកចិត្តសិស្សឲ្យរៀនភាសាបារាំង មុនកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនី
27 July 2026

សាលាបារាំងខេត្តសៀមរាបលើកទឹកចិត្តសិស្សឲ្យរៀនភាសាបារាំង មុនកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនី

បទយកការណ៍

About

ដើម្បីអបអរសាទរ និងត្រៀមខ្លួនជាពិសេសមុនកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលប្រទេសកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ ចាប់ពីថ្ងៃទី១៥ ដល់ទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ខាងមុខនេះ សាលា​បារាំងខេត្តសៀមរាប ឬហៅថាសាលាអាល្លីយ៉ង់បារាំង​(Alliance Française) បាននឹងកំពុងពង្រឹងការបង្រៀនភាសាបារាំងដល់សិស្សានុសិស្សកម្ពុជាបន្ថែមទៀត។ ជាក់ស្តែង ព្រឹទ្ធសភាកម្ពុជាបានផ្តល់អំណោយជាអគារសិក្សាថ្មីមួយទៀតដល់សាលាអាល្លីយ៉ង់បារាំង​ ក្នុងខេត្ត​សៀមរាប ដើម្បីលើកកម្ពស់ការរៀន និងបង្រៀនភាសាបារាំង។ អគារសិក្សាថ្មីនេះ ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦។