ខួប៥០ឆ្នាំ៖ សមាគមមិត្តឱសថនិស្សិត ​AEPKជាគំរូជោគជ័យមួយ​​របស់​សហគមន៍ខ្មែរ​នៅទឹកដីបារាំង
12 June 2026

ខួប៥០ឆ្នាំ៖ សមាគមមិត្តឱសថនិស្សិត ​AEPKជាគំរូជោគជ័យមួយ​​របស់​សហគមន៍ខ្មែរ​នៅទឹកដីបារាំង

បទយកការណ៍

About

បង្កើតឡើង​នៅ​ឆ្នាំ​១៩៧៦ ដោយ​ឱសថការី​ខ្មែរ​បីរូប​ដែល​ជាប់គាំង មិនអាច​ត្រឡប់​ចូល​កម្ពុជា​ព្រោះតែ​ខ្មែរ​ក្រហម​ចូលកាន់អំណាច​ សមាគម​មិត្ត​ឱសថនិស្សិត និង​ឱសថការីខ្មែរ​នៅប្រទេស​បារាំង ហៅកាត់ជា​ភាសា​បារាំង​ថាAEPK មានអាយុ​៥០ឆ្នាំ​គត់​នៅ​ឆ្នាំនេះ។ ជាមួយ​កម្លាំង​ធនធាន​មនុស្ស និង​ធនធានហិរញ្ញវត្ថុ ​សមាគមបាន​រៀបចំ​រាត្រី​សមោសរមួយ​យ៉ាងអធិកអធម​ កាលពីថ្ងៃ​សៅរ៍ទី ៦ ខែ មិថុនា។ រាត្រី​សមោសរ នៅប៉ាវីយ៉ុង​ក្នុង​សង្កាត់ទី​១៦​ក្នុងក្រុង​ប៉ារីស សបញ្ជាក់​ពី​សមត្ថភាព និង​ជោគជ័យ​របស់​ជនជាតិ​ខ្មែរ​នៅក្នុង​វិស័យ​ឱសថសាស្រ្ត​ក្នុងទឹកដីបារាំង។