zeno
Create a Station
Explore
Religious
Music
News
Podcasts
Bible
By Genre
By Location
By Language
Download App
Toggle Sidebar
zeno
Rean Thort
រៀនផតខាសន៍ Rean Podcast
Society & Culture
Education
Visual Arts
Khmer
Casual conversation with friends and fellows about life.
Website
Episodes
106
29 June 2026
នៅមានដង្ហើម នៅមានសង្ឃឹម
កាលៈទេសៈណាក៏ដោយ ឲ្យតែយើងព្យាយាម នឹងស្វែងរកដំណោះស្រាយ អ្វីៗនឹងអាចប្រសើឡើង។ ជាជាង បោះបង់មិនប្រឈមនិង ឧបសគ្គ យើងគួររៀនបត់បែន និងយកបទពិសោធន៍ជីវិតជាផ្លូវដែលនាំយើងឲ្យផុតពី គ្រាលំបាកនោះ!ភ្ញៀវកិត្តិយសៈ @DararithTiv @Frostzk
2 h 14 min
22 June 2026
កម្មសិទ្ធិបញ្ញា
ស្នាដៃដែលយើងបង្កើតបើមិនមានច្បាប់ឬវិធីសាស្រ្តការពារទេ វាអាចធ្វើឲ្យបង្អាក់នូវការផលិត ស្នាដៃថ្មី ឬ បង្កើននូវវិសាលភាពនៃសិល្បៈឲ្យទៅមុខយូរអង្វែង។ ក្នុងវគ្គនេះយើងជជែកគ្នាស៊ីជម្រៅពីវិស័យភាពយន្ត និង យន្តការមួយចំនួនដែលអាចជួយការពារស្នាដៃយើងបាន 🙏 ភ្ញៀវកិត្តិយសៈ មេធាវី ម៉េង មុនីរួត្ន | លោកស្រី ឡៅ ផានី | លោកលៀក លីដា
1 h 51 min
16 June 2026
ខាងនេះឬខាងនោះ?
បើដើកាត់ភ្លៀងយើងនឹងទទឹកភ្លៀង ទោះក្នុងបរិបទអ្វីក៏ដោយ។ រឿងដែលយើងចូលរួមជាផ្នែកមួយនៃខឿនការពារ កឺល្អប្រពៃហើយ។ មិនថាយើងនៅខាងនេះឬខាងនោះទេ សំខាន់តើស្មារតី និងឆន្ទៈយើងគិតអ្វីជាធំ? ភ្ញៀវកិត្តិយសៈ @theeverydaysam408 & Midnight
1 h 47 min
07 June 2026
67 SixSeven
កត្តាជាច្រើននាំឲ្យយើងគិតគូរពីបច្ចុប្បន្ន និង អនាគត។ ទាំងអស់នេះអាស្រ័យលើយើងតើ យើងធ្វើអ្វីដើម្បីឲ្យស្ថានភាពល្អ ឬ មានអំណោយផល? ម្នាក់ៗ គួរគិតពីស្ថានភាពខ្លួន រួចបន្តទៅគិតពីសង្គម។ ភ្ញៀវកិត្តិយសៈ @PanhaCHEZDA & @myfilmreel
1 h 48 min
01 June 2026
សិស្សពូកែដោយសារអ្នកណា?
គាត់ជាគ្រូខ្ញុំដែលបានផ្លាស់ប្តូរជីវិតខ្ញុំមុនគេ ជាហេតុផលដែលខ្ញុំបានតំណឹងអាហារូបករណ៍ទៅក្រៅប្រទេស។ ខ្ញុំមិនភ្លេចដាច់ខាតនូវអ្វីដែលគាត់បានលើកមកកាន់ខ្ញុំ បើចង់ជាប់ប្រឹងរៀន និង បានលទ្ធផលល្អ! ភ្ញៀវកិត្តិយសៈ លោកគ្រូ ម៉ៅ សុផល នាយកវិទ្យាល័យសម្តេចឪ (ប.ជ)
57 min
27 March 2026
ទំនៀមទម្លាប់បុណ្យចូលឆ្នាំ
អ្វីដែលយើងគួរព្រួយបារម្ភជាងគេ នោះគឺយើងមិនស្គាល់ថាអ្វីជារបស់យើង ហើយយើងសួរខ្លួនឯងថាពិតឬអត់។ ម្នាក់មានទំនួលខុសត្រូវ ចូលរួមរក្សាអ្វីដែលមានតាំងពីយូរលង់ណាស់មកហើយ។ ក្រៅពីសិក្សារៀនសូត្រ យើងត្រូវចូលរួមប្រតិបត្តិ ឲ្យបានគ្រប់ៗគ្នា ទើបយើងមានអត្តសញ្ញាណច្បាស់លាស់ដោយមិនមានមន្ទិល។ភ្ញៀវកិត្តិយសៈ លោកគ្រូ ស៊ុន ចាន់ដឹប និង លោក ហ៊ួន សាវង
1 h 45 min
19 February 2026
អាកោត្នោតឬ នំបញ្ចុក?
សម័យកាលតែងតែទៅមុខ យើងជាអ្នកផលិតមាតិកាត្រូវតែស្វែងរករសជាតិថ្មី និង លាយជាមួយអ្វីដែលខ្លួនមានស្រាប់ដើម្បីនាំមកនូវ គុណភាព និងសាច់រឿងដែលអ្នកតាមដានគាត់ទទួលបានប្រយោជន៍ពីយើង។ភ្ញៀវកិត្តិយសៈ @myfilmreel
1 h 25 min
04 December 2025
ទឹកចិត្ត ឆន្ទៈ ក្តីស្រលាញ់
ខ្មែររួបរួម ខ្មែរខ្លាំង! ម៉ោងនេះពេលនេះជាតិ ពិតជាត្រូវការយើងគ្រប់ៗគ្នា! ម្នាក់ៗជាកោសិការ និង ជាសូត្រនៃ ស្បៃសង្គមជាតិ។ ជាប្រទេសដែលឆ្លងកាត់ច្រើន តែមិនរាថយ មិនចុះញ៉ម មិនបោះបង់គ្នា។ យើងត្រូវរៀនស្គាល់ពីគុណតម្លៃ នៃជាតិសាសន៍ខ្មែរ ថាខ្មែរយើង គឺជាជាតិសាសន៍ដែលរឹងមាំ មានមនសិការ និង ឆន្ទៈខ្ពស់។ ចាប់ផ្តើមពីខ្មែរគ្រប់រូប ដើម្បីប្រទេសជាតិរីកចម្រើន ❤️ ភ្ញៀវកិត្តិយសៈ បងប្រធាន ហ៊ុន ម៉ានី
1 h 35 min
18 November 2025
ជីវិតសិល្បៈករឯករាជ្យ
ផ្លូវយើងជាអ្នកជ្រើសរើស! ផ្លូវណាក៏ជាផ្លុវដើរដែរ សំខាន់យើងប្តេជ្ញាបានកម្រិតណា។ ផេងគាត់បើកចិត្ត ចែករំលែករឿងទាំង ខ្ពស់ និង ទាបដែលគាត់ឆ្លងកាត់ក្នុងរយៈពេល ១០ឆ្នាំមកនេះលើវិស័យតន្រ្តី។ អ្វីដែលខ្ញុំបានរៀននោះគឺ ថែរក្សារមនុស្សជុំវិញខ្លួនឲ្យបានល្អ និងមានសច្ចៈភាពចំពោះគ្នា!ភ្ញៀវកិត្តិយសៈ @SulyPhengOFFICIAL
1 h 52 min
11 November 2025
អ្នកដាំ និង អ្នកបេះ
មិនថាសៀវភៅឬ តន្រ្តីទេ សុទ្ធតែត្រូវការធ្វើទីផ្សារ! ការធ្វើទីផ្សារនេះជាចំណុចមួយ អាចធ្វើឲ្យស្នាដៃយើងកើនចំនួនលក់ ឬ អត់។ ក្នុងវគ្គនេះខ្ញុំបានស្គាល់ ម៉ានិត កាន់តែច្បាស់ យល់ពីដំណើរជីវិតរបស់គាត់និង ចក្ខុវិស័យគាត់នៅក្នុងវិថីជាអ្នកនិពន្ធ និង ផលិតកុន។ ភ្ញៀវកិត្តិយសៈ @manithjupiter_25
2 h 7 min