03 September 2026
តើការធ្លាក់ចុះចំនួនសិស្សប្រឡងបាក់ឌុបនិទ្ទេស A ឆ្នាំ២០២៦ ឆ្លុះបញ្ចាំងយ៉ាងណាពីវិស័យអប់រំកម្ពុជា?
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ
About
បេក្ខជនប្រឡងប្រមាណ ១២ម៉ឺននាក់ ឬ៨៤% ក្នុងចំណោម ១៥ម៉ឺននាក់បានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុបឆ្នាំ ២០២៦។ នេះបើតាមការប្រកាសរបស់ក្រសួងអប់រំ កាលពីថ្ងៃទី២កញ្ញា។ ជាការកត់សម្គាល់ ចំនួនបេក្ខជននិទ្ទេស A នៅឆ្នាំនេះបានធ្លាក់ចុះជាងឆ្នាំមុនដល់ទៅជិត ១ ០០០នាក់។ ចំពោះសិស្សនិទ្ទេស B C និង D ក៏មានការប្រែប្រួលខណៈសិស្សនិទ្ទេស E បានកើនឡើងជាង ១ម៉ឺននាក់ បើធៀបនឹងឆ្នាំ ២០២៥។ អ្នកស្រាវជ្រាវ និងអ្នកវិភាគសង្គមមួយចំនួនចង់ឃើញក្រសួងអប់រំ និងអ្នកពាក់ព័ន្ធពង្រឹងគុណភាពរៀន និងបង្រៀនបន្ថែមទៀត ដើម្បីជៀសផលលំបាកដល់សិស្សពេលឡើងដល់ថ្នាក់ឧត្តមសិក្សា។ តើការធ្លាក់ចុះចំនួនសិស្សប្រឡងបាក់ឌុបនិទ្ទេស A ឆ្នាំ២០២៦ ឆ្លុះបញ្ចាំងបែបណាពីវិស័យអប់រំកម្ពុជា?